ព័ត៌មានអន្ដរជាតិ
វៀតណាម បារម្ភខ្លាំង ពីភាពតានតឹងនៅមជ្ឈិមបូព៌ា
យោងតាមសារព័ត៌មាន vnexpress បានដកស្រង់នូវសម្ដីរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang កាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃភាពតានតឹងនៅមជ្ឈិមបូព៌ា ជាពិសេសអំពើហិង្សាដែលបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងបង្កការខូចខាតដល់ជនស៊ីវិល។

ជាការឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាម ចំពោះការរារាំងគ្រាប់រ៉ុក្កែតនៅអ៊ីស្រាអែល អ្នកនាំពាក្យបានអំពាវនាវឲ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតគ្នាដោយវិធានការដោយសន្តិវិធី និងគោរពយ៉ាងតឹងរឹងទៅនឹងច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងដំណោះស្រាយពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។
លោកស្រីក៏បានជំរុញឲ្យភាគីនានាត្រូវបញ្ចប់ជាបន្ទាន់ នូវអំពើហឹង្សាដែលកំពុងជំរុញឲ្យភាពតានតឹងកើនឡើង ដើម្បីជាប្រយោជន៍ដល់សន្តិសុខ សុវត្ថិភាព សន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោកទាំងមូល។

សូមជម្រាបជូនដែរថា អ៊ីរ៉ង់បានបើកការវាយប្រហារកាលពីល្ងាចថ្ងៃសៅរ៍ លើទឹកដីអ៊ីស្រាអែល ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលដែលសង្ស័យទៅលើបរិវេណស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី ០១ ខែមេសា ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តកំពូល។
ការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាង ៣០០ គ្រឿង ដែលភាគច្រើនបាញ់ចេញពីខាងក្នុងប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលភាគច្រើនត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែល និងដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងហ្ស៊កដានី៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ៊ីស្រាអែល ចង់វាយប្រហារតបទៅ អ៊ីរ៉ង់ តែលោកខាងលិចឲ្យអត់ធ្មត់សិន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


