សន្តិសុខសង្គម
ក្មេងទំនើងកាប់គ្នា៖ អ្នកចាញ់ជួបពេទ្យ អ្នកឈ្នះជួបប៉ូលិស
ក្មេងទំនើងពីរក្រុមបង្កបានដេញកាប់គ្នាប្រសាចដូចនៅក្នុងរឿងចិនហុងកុង បណ្តាលឲ្យភាគីម្ខាងជាអ្នកចាញ់បានរងរបួសធ្ងន់ រីឯអ្នកឈ្នះបានរត់គេចខ្លួនមួយយប់ ព្រឹកឡើងត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

ហេតុការណ៍បង្កហឹង្សានេះបានកើតឡើង នៅវេលាម៉ោង២០និង២០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅកែងវត្តភូមិហ្វាំង ស្ថិតនៅក្នុងភូមិហ្វាំង ឃុំប៉ុង ស្រុកវើនសៃ។
សមត្ថកិច្ចបានឲ្យដឹងថា បក្សទី១ មានគ្នាចំនួន២នាក់ គឺទី១ មានឈ្មោះ ខុំ សម្បត្តិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដត្រូវបក្សទី២ កាប់បណ្ដាលឱ្យរងរបួសធ្ងន់ ឯទី២ ឈ្មោះ ស៊ុក គុននី ជាសហចារី ភេទប្រុស អាយុ១៧ឆ្នាំ ជាជនជាតិឡាវមុខរបរកសិករ។អ្នកទាំងពីរនាក់ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំកុកឡាវ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។

ចំណែកឯបក្សទី២ បក្សជនដៃដល់ គឺមានគ្នាចំនួន២នាក់ គឺទី១ មានឈ្មោះ នីន តាំងលី ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ បូមខ្សាច់ ជាអ្នកកាប់ផ្ទាល់លើបក្សទី១ និងដៃគូរជាសហចារី ឈ្មោះ សឿន រៀប ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បូមខ្សាច់។ ជនទាំង២នេះ មានទីលំនៅបច្ចុប្បន្នភូមិបានហ្វាំង ឃុំប៉ង ស្រុកវើនសៃ ខេត្តរតនគិរី។
តាមការឱ្យដឹងរបស់សមត្ថកិច្ច គឺនៅយប់ថ្ងៃកើតហេតុ ក្រោយពីបង្កហិង្សារួច ក្មេងទំនើងទាំងពីរបក្សនេះ បាននាំគ្នារត់គេចខ្លួនបាត់ស្រមោល។ បន្ទាប់មកនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងពីរបក្សជាបន្តបន្ទាប់ និងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន