ព័ត៌មានអន្ដរជាតិ
លោក Biden ចង់ដំឡើងពន្ធ ៣ ដងលើការនាំចូលដែកពី ចិន
ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងដាក់សម្ពាធលើឧស្សាហកម្មលោហៈរបស់ប្រទេសចិន ដោយក្នុងនោះលោកបានបញ្ជាឲ្យបង្កើនពន្ធលើការនាំចូលរហូតដល់ទៅ ៣ ដង ។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីទូរទស្សន៍ជាតិជប៉ុន NHK នៅថ្ងៃទី១៨ ខែមេសានេះ ។

ថ្លែងទៅកាន់សមាជិកក្រុមសហជីព United Steelworkers ក្នុងទីក្រុង Pittsburgh រដ្ឋ Pennsylvania កាលពីថ្ងៃពុធ, លោក Biden បានលើកឡើងថា លោកចង់បង្កើនពន្ធជាមធ្យមលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់ចិនមួយចំនួនពី ៧.៥ ភាគរយដល់ជាង ២០ ភាគរយ ។
លោកប្រធានាធិបតីបាននិយាយថា ជំនួសឲ្យការនាំចូលផលិតផលបរទេសលោ កចង់នាំចេញផលិតផលអាមេរិក និងបង្កើតការងារឲ្យអាមេរិកដោយខ្លួនឯង ។ លោកក៏បានបញ្ជាក់ដែរថា រដ្ឋាភិបាលចិនផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនដែកថែបយ៉ាងខ្លាំង ដូច្នេះវាមិនមែនជាការប្រកួតប្រជែងនោះទេ ប៉ុន្តែជាការបោកប្រាស់ទៅវិញ ។

យោងតាមមន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា វិស័យដែកថែមរបស់ប្រទេសចិនមានចំនួនប្រហែលពាក់កណ្តាលនៃទិន្នផលដែករបស់ពិភពលោក ខណៈតម្លៃនាំចេញរបស់ចិនគឺទាបជាងតម្លៃទំនិញរបស់អាមេរិកដល់ទៅ ៤០ ភាគរយ ។
គួរបញ្ជាក់ថា រដ្ឋ Pennsylvania គឺជាសមរភូមិដ៏សំខាន់មួយក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនាខែវិច្ឆិកាខាងមុខនេះ ខណៈទាំងលោក Biden និងលោក Donald Trump សុទ្ធតែចង់បានការគាំទ្រនៅរដ្ឋមួយនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


