កីឡា
ឥណ្ឌូណេស៊ី បង្កើតប្រវត្តិសាស្ត្រដំបូងឡើងវគ្គ៨ក្រុម AFC U23 ខណៈវៀតណាម និងថៃក៏ល្អ
ក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំតំបន់អាស៊ាន៣គឺ ឥណ្ឌូណេស៊ី វៀតណាម និង ថៃ កំពុងធ្វើបានល្អក្នុងពានរង្វាន់ AFC U23 Asian Cup ឆ្នាំ២០២៤ ប៉ុន្តែក្រុមម៉ាឡេស៊ីបានធ្លាក់មុនគេត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។
វៀតណាម និងឥណ្ឌូណេស៊ី បានកក់កៅឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ AFC U23 Asian Cup រួចហើយ។ ឥណ្ឌូណេស៊ី បានបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដោយបានទម្លាក់ក្រុមខ្លាំងក្នុងពូលជាមួយគ្នាគឺ អូស្ត្រាលី ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ ឆ្លងកាត់៣ប្រកួត ឥណ្ឌូណេស៊ី រកបាន៦ពិន្ទុ បន្ទាប់ពីឈ្នះអូស្ត្រាលី ១-០ និងឈ្នះ ហ្សកដានី ៤-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះកាតារ ០-២ ថ្ងៃបើកឆាក។

ចំណែកវៀតណាម ឆ្លងកាត់២ប្រកួតគឺឈ្នះទាំង២ប្រកួត ក្នុងនោះឈ្នះគុយវែត ៣-១ និងឈ្នះ ម៉ាឡេស៊ី ២-០។ ការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយ ប៉ះ ក្រុមអ៊ូបេគីស្ថាន ដើម្បីប្រជែងតំណែងកំពូលតារាង។ ម៉ាឡេស៊ី ដែលបានចាញ់ អ៊ូបេគីស្ថាន ០-២ និងចាញ់ វៀតណាម ០-២ អស់ឱកាសហើយ ទោះការប្រកួតចុងក្រោយជាមួយគុយវែតលទ្ធផលយ៉ាងណាក៏ដោយ។
ចំពោះ ក្រុមយុវជនថៃវិញបានឈ្នះក្រុមអ៉ីរ៉ាក់ ២-០ និងចាញ់អារ៉ាប៊ីសាអ៊ូឌីត ០-៥ ដើម្បីមាន៣ពិន្ទុឈរលេខ២ក្នុងពូល C ដូច្នេះថៃមានសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយសារការប្រកួតសន្សំពិន្ទុក្នុងពូលចុងក្រោយប៉ះក្រុមបាតតារាង តាគីជីស្ថាន នៅទី២២ ខែមេសា ឆ្នាំ២០២៤។
រហូតដល់ពេលនេះ ការប្រកួត AFC U23 Asian Cup រកឃើញ៧ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយហើយគឺ កាតារ ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ជប៉ុន អារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន និងវៀតណាម។ មួយក្រុមទៀតនឹងសម្រេចនៅក្នុងពូល C រវាង ថៃ និង អ៉ីរ៉ាក់ ដោយក្រុមទាំងពីរកំពុងមាន៣ពិន្ទុដូចគ្នា។
ពូល A
- កាតារ មាន៧ពិន្ទុ ឡើង
- ឥណ្ឌូណេស៊ី មាន៦ពិន្ទុ ឡើង
- អូស្ត្រាលី មាន២ពិន្ទុ ធ្លាក់
- ហ្សកដានី មាន១ពិន្ទុ ធ្លាក់
ពូល B
- កូរ៉េខាងត្បូង មាន៦ពិន្ទុ ឡើង
- ជប៉ុន មាន៦ពិន្ទុ ឡើង
- អារ៉ាប់រួម មានសូន្យពិន្ទុ ធ្លាក់
- ចិន មានសូន្យពិន្ទុធ្លាក់
ពូល C
- អារ៉ាប៊ីសាអ៊ូឌីត ៦ពិន្ទុ ឡើង
- ថៃ មាន៣ពិន្ទុ
- អ៉ីរ៉ាក់ មាន៣ពិន្ទុ
- តាជីគីស្ថាន មានសូន្យពិន្ទុ ធ្លាក់
ពូល D
- អ៊ូបេគីស្ថាន មាន៦ពិន្ទុ ឡើង
- វៀតណាម មាន៦ពិន្ទុ ឡើង
- ម៉ាឡេស៊ី មានសូន្យពិន្ទុ ធ្លាក់
- គុយវែត មានសូន្យពិន្ទុ ធ្លាក់
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


