ព័ត៌មានជាតិ
សម្ដេចតេជោ សរសើរសកម្មភាពជួយសង្គម បំពេញកង្វះខាតសាលាតំបន់ដាច់ស្រយាល
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសរសើរចំពោះសកម្មភាពរបស់យុវជនកម្ពុជា ដែលបាននាំគ្នាបំផុសប្រមែប្រមូលថវិកាម្នាក់បន្តិចៗដើម្បីរួមគ្នាយកទៅបំពេញបន្ថែមនូវកង្វះខាតសាលារៀនតាមទីជនបទ និងតំបន់ដាច់ស្រយាល។

នៅក្នុងការបង្ហោះរបស់គណនី ហ្វេសបុក ឈ្មោះ “ខ្មៅដៃ សប្បុរសធម៌” លើវីដេអូអំពាវនាវការការរួមបរិច្ចាគរបស់មហាជនដើម្បីជួយសាងសង់បន្ថែមនៅសាលាបឋមសិក្សាមួយ ក្រោចំណងជើងថា “អាចទេ? ម្នាក់ត្រឹម ៥០០០ រៀល ការសាងសង់បន្ថែម ដោយរៀបឥដ្ឋ បូកជញ្ជាំង លាបថ្នាំមួយជុំអគារផ្នែកខាងក្រោម ដាក់ទ្វារបង្អួច និងថ្លៃជាង ត្រូវចំណាយថវិការសរុបចំនួន ៩ ៦០៥ ០០០ រៀល” កាលពីម្សិលមិញនេះ គណនីហ្វេសបុក របស់ សម្ដេចតេជោ ហ៊ុន សែន បានចូលទៅបញ្ចេញមតិថា សូមកោតសរសើរចំពោះសកម្មភាពជួយដល់សង្គមបែបនេះ។ ជួយបានតិចប្រសើរជាងមិនបានជួយ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំ និងក្រុមគ្រួសារនឹងចូលរួមចំនួន ១០ លានរៀល (ដប់លានរៀល) ជូនដល់ចៅៗដែលកំពុងជួបការលំបាក។ ខ្ញុំនឹងឱ្យ លោក សេង ទៀង ចុះទៅពិនិត្យជាក់ស្តែងអំពីតម្រូវការ ដើម្បីជួយបន្តទៀត”។

ជាការឆ្លើយតប តំណាង ក្រុមការងារខ្មៅដៃ និងសាលារៀនអន្លង់អក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពង់ សម្រាប់ប្រសាសន៍ដ៏ថ្លៃថ្លា និងការគាំទ្ររបស់សម្តេច។

គេហបាល ក្រុមការងារខ្មៅដៃ បានបញ្ជាក់បន្ថែមថា៖ “នាងខ្ញុំ នឹងចាត់ចែងថវិការបស់សម្តេច ប្រើប្រាស់ឱ្យបានត្រឹមត្រូវចំគោលដៅ។ នាងខ្ញុំ សូមបួងសួងទេវតា ប្រោះព្រំសិរីសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនសម្តេចតេជោ និងសម្តេចកិត្តិ ព្រមទាំងក្រុមគ្រួសារ សូមគោរពអរគុណសម្តេច”។

គួរបញ្ជាក់ថា សាលាបឋមសិក្សា អន្លង់អក ស្ថិតនៅ ភូមិថ្មី ឃុំកំពង់ឧស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ចេញពីផ្លូវជាតិលេខ៥ ចូលតាមច្រកផ្សារព្រៃខ្មែរប្រហែល ១៥គីឡូម៉ែត្រ។ សាលារៀន មានសិស្សពីថ្នាក់ទី១ ដល់ទី៦ ចំនួន ៥៦នាក់ នាយក ១រូប គ្រូបង្រៀន ២រូប។

សាលារៀនមាន ៣បន្ទប់រៀន ដោយ ១បន្ទប់ ត្រូវរៀន ២កម្រិតថ្នាក់ក្នុងពេលតែមួយ រៀនពេលព្រឹក។ ថ្វីដ្បិតតែនៅខ្វះខាត អត់ទាន់គ្រប់គ្រាន់ ប៉ុន្តែសាលាមានការរៀបចំបានល្អ មានទាំងរបងឫស្សី ដងទង់ជាតិ កន្លែងលាងដៃ បន្ទប់ទឹក៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


