ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី រំពឹងកើបចំណូលជាង ២៤ លានដុល្លារពីពិព័រណ៍យានយន្តអគ្គិសនី
៤០០ ពាន់លានរូពី ស្មើនឹងប្រមាណជា ២៤.៦ លានដុល្លារគឺជាតួលេខរំពឹងទុកខ្ពស់ដែលឥណ្ឌូណេស៊ីសង្ឃឹមថាអាចទាញចេញពីការតាំងពិព័រណ៍យានយន្តអគ្គិសនី “Periklindo Electric Vehicle Show” ឆ្នាំ ២០២៤ ។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភានៅក្នុងទីក្រុងហ្សាការតា ។

លោក Moeldoko ប្រធានសមាគមឧស្សាហកម្មយានយន្តអគ្គិសនីឥណ្ឌូណេស៊ី បានលើកឡើងថា ការរំពឹងទុកចំណូលច្រើនបែបនេះ ក៏ដោយសារតែឥណ្ឌូណេស៊ីបានផ្ដល់នូវជម្រើសដ៏សម្បូរបែបជាមួយម៉ូដែលយានយន្តថ្មីៗច្រើនជាងឆ្នាំមុន ។
ប្រធានសមាគមរូបនេះបានបញ្ជាក់ដែរថា ពិព័រណ៍ឧស្សាហកម្មឆ្នាំ២០២៤ នឹងមានការតាំងបង្ហាញពីក្រុមហ៊ុនមកពីច្រើនប្រទេសចូលរួមចំនួន ៨២ ដោយមានទាំងរថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី។ លោក Moeldoko បានរៀបរាប់បន្ថែមថា “ពិព័រណ៍នេះ នឹងពង្រីកចំណេះដឹងទាក់ទិននឹងយានយន្តអគ្គិសនី ព្រមទាំងបន្ថយគម្លាតរវាងការយល់ដឹងរបស់សាធារណៈចំពោះបច្ចេកវិទ្យា” ។
សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី កំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (EV) ដើម្បីជាចំណែកចូលរួមកែប្រែប្រទេសឲ្យសម្បូរទៅដោយដំណើរការដើរដោយថាមពលស្អាតជាងមុន ៕

ដោយ ៖ ឈាង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន