ព័ត៌មានអន្ដរជាតិ
អាមេរិក ជះលុយ ៥ ពាន់លានដុល្លារទិញឧទ្ធម្ភាគចក្រដឹកមន្ត្រីរដ្ឋាភិបាល តែប្រធានាធិបតីមិនអាចជិះបាន
ការបញ្ជាទិញឧទ្ធម្ភាគចក្រថ្មីៗទំនើបជាងមុន គឺជាផ្នែកមួយនៃកញ្ចប់កម្មវិធីថវិកាជាតិសហរដ្ឋអាមេរិក ដែលមានទំហំទឹកប្រាក់រហូតដល់ ៥ ពាន់លានដុល្លារ ដើម្បីធ្វើជាមធ្យោបាយសម្រាប់ដឹកមន្ត្រីរដ្ឋាភិបាល ។ យ៉ាងណាមិញ ចំពោះលោកប្រធានាធិបតីអាមេរិកវិញ នឹងមិនអាចប្រើប្រាស់ឧទ្ធម្ភាគចក្រប្រភេទថ្មីទំនើបនេះបានឡើយ ។ នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅ ។

ប្រភពដដែល បានបញ្ជាក់ថា មូលហេតុមិនអាចដឹកលោកប្រធានាធិបតី ចូ បៃដិន បានព្រោះថា ស៊ីម៉ាំងម៉ាស៊ីន និងម៉ូទ័ររបស់ឧទ្ធម្ភាគចក្រម៉ូដែល VH-92 អាចដុតឲ្យឆេះវាលស្មៅនៅក្នុងសេតវិមាន ដែលបញ្ហានេះកើតមានតាំងតែពីឆ្នាំ២០១៨ មកម៉្លេះ ។
ដោយសារតែបញ្ហាដោះស្រាយមិនទាន់បាននេះ ទើបឧទ្ធម្ភាគចក្រ VH-92 នឹងត្រូវប្រើសម្រាប់ដឹកមន្ត្រីរដ្ឋាភិបាលអាមេរិក និងបុគ្គលិកទីភ្នាក់ងារសម្ងាត់ប៉ុណ្ណោះ ។ ចំណែកលោក ចូ បៃដិន នឹងនៅតែជិះឧទ្ធម្ភាគចក្រស៊េរីចាស់ VH-3D ដដែល ព្រោះម៉ូដែលនេះមិនបង្កជាផលប៉ះពាល់បណ្ដាលឲ្យឆេះវាលស្មៅសេតវិមានដូចម៉ូដែល VH-92 ទេ ។

ជាទូទៅ មធ្យោបាយធ្វើដំណើរតាមដែនអាកាសរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក បានប្រើនូវឧទ្ធម្ភាគចក្រចំនួន ២ ម៉ូដែលដូចជា VH-3D និង VH-60N ។ ហេតុតែឧទ្ធម្ភាគចក្រទាំងនោះមានវ័យចំណាស់ទើបយោធាអាមេរិកសម្រេចប្ដូរមកទិញម៉ូដែលថ្មីគឺ VH-92 ចំនួន ២០ គ្រឿងពីក្រុមហ៊ុន Lockheed Martin ក្រោមកម្មវិធីកញ្ចប់ថវិកាជាតិ ៥ ពាន់លានដុល្លារ ។
បញ្ហាចុះចតរបស់ VH-92 នៅសេតវិមាន ត្រូវបានពិនិត្យរកឃើញដំបូងតាំងតែពីរដ្ឋបាលគ្រប់គ្រងដោយលោក ដូណាល់ ត្រាំ នាឆ្នាំ ២០១៨ មកម៉្លេះ ប៉ុន្តែនៅតែមិនអាចរកវិធីមកដោះស្រាយបាននៅឡើយ ។
ក្រុមហ៊ុន Sikorsky ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន Lockheed Martin បានប្រាប់ទៅកាន់សារព័ត៌មាន Business Insider ថា បច្ចុប្បន្នទាំងក្រុមហ៊ុនផលិត ទាំងផ្នែកបញ្ជាការប្រព័ន្ធកងទ័ពអាកាសអាមេរិក កំពុងធ្វើការរួមគ្នាស្វែងរកដំណោះស្រាយទាក់ទិននឹងបញ្ហាចុះចតនេះ ដើម្បីធានាឲ្យបានថា ឧទ្ធម្ភាគចក្រដែលផលិតមកអាចបំពេញប្រតិបត្តិការបានត្រឹមត្រូវ និងយ៉ាងរលូន ៕
ដោយ ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


