ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ថា អាវុធដែលអួតដោយ អាមេរិក កំពុងរលាយសូន្យសុងលើសមរភូមិប្រយុទ្ធនៅ អ៊ុយក្រែន
សព្វាវុធដែលអួតដោយសហរដ្ឋអាមេរិក និងអង្គការណាតូកំពុងរលាយសូន្យសុង ក៏ដូចជាក្លាយជាផេះផង់ និងកប់ក្នុងសមរភូមិប្រយុទ្ធនៅប្រទេសអ៊ុយក្រែន ។ នេះបើយោងតាមការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោក Im Chon Il និងចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik កាលពីថ្ងៃទី២៤ ខែមេសាកន្លងទៅ ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃពុធ លោក Im Chon Il បានលើកឡើងថា “សមរភូមិប្រយុទ្ធនៅអ៊ុយក្រែនកំពុងក្លាយទៅជាកន្លែងកប់អាវុធជាច្រើនប្រភេទដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រួមជាមួយអង្គការណាតូតែងតែអួតថានឹងនាំឲ្យរដ្ឋាភិបាលទីក្រុងកៀវលើទង់ជ័យឈ្នះភ្លើងសង្គ្រាមជាមួយរុស្ស៊ី” ។
ទន្ទឹមនោះ យោងតាមការចេញផ្សាយពីទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក៏បានឲ្យដឹងដែរថា “កញ្ចប់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ជិត ៦១ ពាន់លានដុល្លារដែលសភាអាមេរិកទើបតែអនុម័តផ្ដល់ឲ្យអ៊ុយក្រែនកាលពីចុងសប្ដាហ៍កន្លងទៅ គឺគ្រាន់តែជាថ្នាំបំបាត់ការឈឺចាប់មួយភ្លែតរបស់លោកប្រធានាធិបតី Volodymyr Zelensky ប៉ុណ្ណោះ” ។
ស្របពេលជាមួយគ្នានេះ មន្ត្រីកូរ៉េខាងជើងថែមទាំងហៅលោក Zelensky ថាជា “តួឯកក្នុងស្រ្គីបខ្សែភាពយន្តដែលសរសេរនិពន្ធឡើងដោយសហរដ្ឋអាមេរិក មិនមែនជាប្រធានាធិបតីដឹកនាំប្រទេសដោយសមត្ថភាពខ្លួនឯងនោះទេ ហើយសេចក្ដីថ្លែងការណ៍របស់លោក Zelensky អំពីឆន្ទៈរបស់លោកក្នុងការបន្តក្រោកឈរតស៊ូប្រឆាំងនឹងរុស្ស៊ីអាចជាជំងឺសរសៃប្រសាទក្នុងសតវត្សទី២១ នេះ” ។

លោកអនុរដ្ឋមន្ត្រីការបរទេសរូបនេះបានបញ្ជាក់បន្ថែមថា “ជំនួយយោធាណាមួយដែលបងធំសហរដ្ឋអាមេរិកផ្ដល់ដល់អ៊ុយក្រែនមិនអាចបង្អាក់ទឹកចិត្តដល់អ្នកចម្បាំង ក៏ដូចជាប្រជាជនរុស្ស៊ីនោះឡើយ ដោយសារតែអ្នកប្រយុទ្ធរបស់រុស្ស៊ីចាត់ទុកភ្នក់ភ្លើងសង្គ្រាមនេះជាការការពារសិទ្ធិអធិបតេយ្យភាព និងសន្តិសុខនៃប្រទេសរបស់ពួកគេ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន សភាតំណាងរាស្ត្រអាមេរិកបានអនុម័តជំនួយយោធាថ្មីចំនួន ៦១ ពាន់លានដុល្លារសម្រាប់ហុចទៅឲ្យអ៊ុយក្រែន ហើយគិតត្រឹមពេលនេះ រដ្ឋាភិបាលរបស់លោក Joe Biden បានជះលុយប្រមាណ ១១៣ ពាន់លានដុល្លារហើយ ខណៈរុស្ស៊ីព្រមានជាហូរហែថា រាល់អាវុធរបស់លោកខាងលិចដែលដឹកមកឲ្យទីក្រុងកៀវគឺជាផ្ទាំងស៊ីបស្របច្បាប់ដែលកងកម្លាំងទីក្រុងមូស្គូត្រូវកម្ទេចឲ្យហ្មត់ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក លួចបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


