សេដ្ឋកិច្ច
ខេមបូឌាអ៊ែរវ៉េបើកការហោះហើរត្រង់ទៅកាន់ម៉ាឡេស៊ីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ(Cambodia Airways)បានធ្វើការតភ្ជាប់ការហោះហើរត្រង់ដំបូងរបស់ខ្លួនទៅកាន់គូឡាឡាំពួរប្រទេសម៉ាឡេស៊ី ដែលជាការឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការ បន្ទាប់ពីត្រូវបានញ៉ាំញីដោយការរីករាលដាលនៃជំងឺកូវីដ១៩កាលពីប៉ុន្មានឆ្នាំកន្លងមនេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ការហោះហើរនេះត្រូវបានធ្វើឡើងកាល ពីថ្ងៃទី២៥ ខែមេសា លើជើងហោះហើរ ភ្នំពេញ-គូឡាឡាំពួរ (KR781) និងបានប្រារព្ធឡើងនៅស្ថានីយ៍ទី២នៃអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរ (KLIA)។

ពិធីនេះមានការចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់នៃទេសចរណ៍ម៉ាឡេស៊ី និង លោកទ័ន លាន ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាក៏បានដឹកនាំគណៈប្រតិភូចូលរួមពិធីនេះផងដែរ។
បើយោងតាមក្រុមហ៊ុនខេមបូឌាអ៊ែរវ៉េ សម្រាប់ជើងហោះហើរភ្នំពេញ-គូឡាឡាំពួរ គឺជាជើងហោះហើរដំបូងបង្អស់របស់ខ្លួនដែលហោះហើរពីកម្ពុជាទៅម៉ាឡេស៊ី។
ក្រុមហ៊ុននេះលើកឡើងថា៖«វាគឺជាចំណុចសំខាន់មួយនៅក្នុងផែនការកសាងរង្វង់អាកាសចរណ៍រយៈពេល ៥ម៉ោងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលមានទីក្រុងភ្នំពេញជាគោល ហើយលាតសន្ធឹងជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបានប្រឹងប្រែងយ៉ាងសកម្មដើម្បីរៀបចំការបើកផ្លូវហោះហើរភ្នំពេញ-គូឡាឡាំពួរ គឺដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការទីផ្សារអាកាសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី» ។
«ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ នឹងបន្តបេសកកម្មលើកស្ទួយការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងពិភពលោក។ ដើម្បីសម្រេចបាននូវបេសកកម្មនេះ ខេមបូឌាអ៊ែរវ៉េគ្រោងនឹងបើកជើងហោះហើរអន្តរជាតិបន្ថែមទៀត ដើម្បីបង្កើតជាស្ពានតភ្ជាប់ប្រទេសកម្ពុជាទៅកាន់សាកលលោក ផ្សព្វផ្សាយវប្បធម៌ខ្មែរ និងឆ្ពោះទៅមុខជាមួយនឹងចក្ខុវិស័យនៃការក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់ប្រទេសកម្ពុជា»។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុន។

បើយោងតាមស្ថាប័នទេសចរណ៍ម៉ាឡេស៊ី (Tourism Malaysia) ក៏បានសរសេរសាទរនៅលើបណ្តាញសង្គមរបស់ខ្លួនផងដែរ ចំពោះការភ្ជាប់ការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ។
ស្ថាប័នេះបានសរសេរថា៖«អបអរសាទរការបើកទំព័រថ្មី Cambodia Airways ! ជើងហោះហើរដំបូងបង្អស់របស់ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែវ៉េ ទៅកាន់ប្រទេសម៉ាឡេស៊ី បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរជាផ្លូវការណ៍។
ចាប់ផ្តើមដំណើរផ្សងព្រេងថ្មីជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways (KR) ពីភ្នំពេញទៅកាន់គូឡាឡាំពួរ (KUL) ដោយក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែវ៉េ នឹងដំណើរការជើងហោះហើរចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះប្រភេទ Airbus A319។

ស្ថានប័នេះបានលើកឡើងបន្តទៀតថា៖«ការបើកដំណើរការជើងហោះហើរថ្មីរបស់ក្រុមហ៊ុនខេមបូឌាអ៊ែវ៉េ នឹងផ្តល់ជូនអ្នកដំណើរក៏ដូចជាអ្នកទេសចរនូវជម្រើសធ្វើដំណើរដ៏ល្អមួយបន្ថែមទៀត ព្រមទាំងរួមចំណែកជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរផងដែរ។ ត្រៀមខ្លួនសម្រាប់ការធ្វើដំណើរកម្សាន្តរបស់អ្នក»។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល២ខែដើមឆ្នាំ ២០២៤ មានភ្ញៀវបរទេសចំនួន ៩៨៨ ៥៧៤ នាក់ ចូលមកប្រទេសកម្ពុជា កើនឡើង១៨៣៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ ដែលមានចំនួន ៨៣៧ ៤៤៦ នាក់។ ក្នុងចំណោមភ្ញៀវមកពីប្រទេសម៉ាឡេស៊ីមានចំនួន ១៣ ៣០៥ មានកំណើន៦ភាគរយធៀបនឹងចំនួន ១២ ៥៥៣ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


