Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកទឹកឈូ រំពឹងថាភូមិស្នំប្រាំពីរ នឹងឈ្នះពានរង្វាន់ “ភូមិទេសចរណ៍ឆ្នើម២០២៤”

បានផុស

នៅ

នៅថ្ងៃទី១ ខែឧសភា នេះ លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ លោកបានរំពឹងថា ភូមិស្នំប្រាំពីរ នឹងអាចឈ្នះជ័យលាភីភូមិទេសចរណ៍ឆ្នើម២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ដាក់ក្ដីរំពឹងបែបនេះ  ព្រោះផ្អែកសម្អាងថា ភូមិនេះបានបំពេញតាមលក្ខខណ្ឌទាំង៩ចំណុច ប៉ុន្តែយ៉ាងណាក៏ដោយលោកស្នើដល់អាជីវករ ម្ចាស់រមណីយដ្ឋាន ប្រជាពលរដ្ឋត្រូវប្រឹងប្រែងបន្តទៀត លើការងាររក្សាអនាម័យបរិស្ថាន  ការផ្តល់សេវាកម្មល្អ  និងការច្នៃបង្កើតសេវាកម្ម និងកន្លែងទេសចរណ៍ទាក់ទាញថ្មីៗបន្ថែមទៀត ដើម្បីឲ្យភ្ញៀវទេសចរមកលេងខេត្តកំពតកាន់តែច្រើន។

បើតាមការបញ្ជាក់របស់អាជ្ញាធរ និងជំនាញថា ភូមិនេះត្រូវបានជ្រើសរើសធ្វើជាបេក្ខភាពភូមិទេសចរណ៍ឆ្នើមមួយ ក្នុងចំណោមភូមិពីររបស់ខេត្តកំពត ដើម្បីដាក់ប្រកូតពានរង្វាន់ “ភូមិទេសចរណ៍ឆ្នើម២០២៤”  របស់អង្គការទេសចរណ៍ពិភាពលោក បើតាមការរំពឹងថាភូមិនេះអាចនឹងឈ្នះ។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានប្រាប់ឲ្យដឹងទៀតថា ជាកិត្តិយសមួយសម្រាប់ស្រុកទឹកឈូ ដែលរដ្ឋបាលខេត្តកំពត និងមន្ត្រីជំនាញបានជ្រើសរើសភូមិចំនួន២ ក្នុងស្រុក ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ចូលក្នុងការប្រកួតដណ្តើមពានរង្វាន់  “ភូមិទេសចរណ៍ឆ្នើម២០២៤” របស់អង្គការទេសចរណ៍ពិភាពលោក (UNWTO)។

ដោយឡែកភូមិស្នំប្រាំពីរ លោកយល់ថា គឺពិតជាភូមិទេសចរណ៍មួយដ៏ទាក់ទាញ ព្រោះភូមិនេះមានតំបន់រមណីយដ្ឋានធម្មជាតិ និងកែច្នៃជាច្រើន ដែលភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិធ្លាប់បានមកលេងកម្សាន្តយ៉ាងច្រើន មានដូចជាទឹកជ្រោះតាដា  កោះស្នេហ៍តាលុន ទឹកឈូ ដូងទេរ ឧទ្យានដងព្រែក និងកាហ្វេរជ្រលងភ្នំ និងជាដើម  និងមានសក្តានុពលជាច្រើនទៀត ពិសេសដំណាំហូបផ្លែ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងដែរថា ដើម្បីចូលរួមក្នុងការប្រកួតពានរង្វាន់ ភូមិទេសចរណ៍ឆ្នើម ២០២៤  របស់អង្គការទេសចរណ៍ពិភាពលោក រដ្ឋបាលខេត្តកំពតដោយមានការសហការពីមន្ត្រីជំនាញមន្ទីរទេសចរណ៍ បានជ្រើសរើសភូមិចំនួនពីររបស់ស្រុកទឹកឈូ  មានភូមិស្នំប្រាំពីរ និងភូមិកំពង់កែស ជាភូមិទេសចរណ៍ឆ្នើមរបស់ខេត្ត ដើម្បីដាក់ជាបេក្ខភាពប្រកួត ហើយភូមិទាំងពីនេះសុទ្ធតែមានសក្តានុពលលើវិស័យទេសចរណ៍ខ្ពស់ ដែលអាចមានសង្ឃឹមច្រើនក្នុងការដណ្តើមយកជ័យលាភី ជាពិសេសភូមិស្នំប្រាំពីរតែម្តង៕

អត្ថបទ៖សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម