Connect with us

កីឡា

NOCC បញ្ជាក់​ពីការ​ត្រួត​ពិនិត្យ​តឹង​រ៉ឹង​​នៅ​ព្រំដែន​ធ្វើ​ឲ្យយឺត មេដាយ សម្រាប់​ទិវារត់​​ពាក់​កណ្តាល​ម៉ារ៉ាតុងភ្នំពេញ​អន្តរជាតិ

បានផុស

នៅ

កាល​ពី​ម្សិល​មិញ ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ ២០២៦ អ្នក​ដែល​បាន​ចូល​រួមក្នុង​ទិវា​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​​ភ្នំពេញ​អន្តរជាតិ លើក​ទី​១៤ មិន​ពេញ​ចិត្ត និង​បាន​​រិះ​គន់​​យ៉ាង​ខ្លាំង​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​មិន​មាន​មេដាយ​​ជូន​អ្នក​ចូល​រួម​ទាន់​ពេល​វេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ ២០២៦ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មានបញ្ជាក់​ពី​មូលហេតុ​ដែលមិន​ទាន់​មាន​មេដាយ​ជូន​អ្នក​ចូល​រួម​ទាន់​ពេល​វេលា។ នៅ​ក្នុង​សេចក្តី​ប្រកាស​បាន​លើក​ឡើង​ថា មូលហេតុ​នៃ​ការ​យឺត​យ៉ាវ បណ្តាល​មក​ពី​ការ​កក​ស្ទះ​ទំនិញ​ ដោយសារ​ការ​ត្រួត​ពិនិត្យ​តឹង​រ៉ឹង​​តាម​ច្រក​ព្រំ​ដែន​ ខុស​ពី​ប្រក្រតី​ ដែល​បណ្តាល​ឲ្យ​យឺត​​យ៉ាវ​ខុស​ពី​ការ​គ្រោង​ទុក​​ដល់​ទៅ​ជាង ១ ខែ។

សេចក្តី​ប្រកាស​បាន​បញ្ជាក់​ថា នៅ​ពេល​ណា​មេដាយ​បាន​មកដល់​ប្រទេស​កម្ពុជា​ភ្លាម គណៈកម្មការ​នឹង​ប្រកាសដំណឹង​ភ្លាម​ៗ​ដើម្បី​ជូន​មេដាយ​ដល់​ជ័យលាភី និង​អ្នក​ចូល​រួម​ទាំង​អស់ឲ្យ​បាន​លឿន​បំផុត​តាម​លទ្ធភាព​​ដែល​អាច​ទៅ​រួច។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​រត់​ពាក់​កណ្តាល​ម៉ារ៉ាតុង​ភ្នំពេញ​អន្តរជាតិ លើក​ទី​១៤ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ ២០២៦ អ្នក​ចូល​រួម​ជាតិ និងអន្តរជាតិ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ដោយ​មាន​​ជិត ៦០០០ នាក់ នៅឧទ្យាន​មុខ​វត្តបទុម ដើម្បីអបអរសាទរដល់ព្រះរាជពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម