កីឡា
បារាំងបដិសេធអ្នកស្ម័គ្រចិត្តរុស្ស៊ីសម្រាប់កីឡាអូឡាំពិក២០២៤
ប្រទេសបារាំង បានច្រានចោលពាក្យស្នើសុំទទួលស្គាល់ពីពលរដ្ឋរុស្សីជាង២០នាក់ ដែលចង់ទៅទីក្រុងប៉ារីសជាអ្នកស្ម័គ្រចិត្ដ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅខាងមុខនេះ។

អ្នកដាក់ពាក្យស្នើសុំការទទួលស្គាល់ពីរុស្សីម្នាក់បានប្រាប់សារព័ត៌មាន TASS បន្ទាប់ពីទទួលបានការបដិសេធជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការរៀបចំអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ២០២៤។
ស្ត្រីរូបនេះបាននិយាយថា ៖«កាលពីម្សិលមិញខ្ញុំបានទទួលសំបុត្រផ្លូវការមួយដែលអាជ្ញាធរបារាំងបានបដិសេធពាក្យស្នើសុំស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ខ្ញុំបានទាក់ទងជនជាតិរុស្សីផ្សេងទៀតជាង ២០នាក់ ដែលខ្ញុំបានធ្វើការនៅកីឡា អូឡាំពិកជាច្រើន ហើយដែលបានដាក់ពាក្យជាអ្នកស្ម័គ្រចិត្តផងដែរ។ មនុស្សទាំងអស់នេះដែលមានជំនាញច្រើនក៏ត្រូវបានបដិសេធដែរ»។

«គណៈកម្មាធិការរៀបចំបានសរសេរមកខ្ញុំថា ពួកគេមិនដឹងពីមូលហេតុដែលអាជ្ញាធរបារាំងបដិសេធពាក្យស្នើសុំរបស់ខ្ញុំទេ។ អនុលោមតាមក្រមសន្តិសុខផ្ទៃក្នុងរបស់បារាំង គណៈកម្មាធិការរៀបចំបានផ្ញើព័ត៌មានលម្អិតរបស់ខ្ញុំទៅអាជ្ញាធររដ្ឋបាលមានសមត្ថកិច្ចដើម្បីផ្ទៀងផ្ទាត់។ លុះត្រាតែមានការយល់ព្រមរបស់ពួកគេ។ ខ្ញុំត្រូវបានគេទទួលស្គាល់ហើយ ប៉ុន្តែជាអកុសលពាក្យស្នើសុំរបស់ខ្ញុំត្រូវបានច្រានចោល»។ នាងបានបន្ថែម។
នៅពេលសួរដោយអ្នកសារព័ត៌មានថាតើនឹងមានការរឹតបន្តឹងលើអ្នកស្ម័គ្រចិត្តរុស្ស៊ី និងបេឡារុសឬអត់នោះ លោក Alexandre Morenon-Conde នាយកកម្មវិធីស្ម័គ្រចិត្តរបស់ Paris 2024 បាននិយាយតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ថា កម្មវិធីស្ម័គ្រចិត្តគឺបើកចំហសម្រាប់ទាំងអស់គ្នាដោយគ្មានការលើកលែងណាមួយឡើយ។

ការប្រកួតកីឡាអូឡាំពិក នឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។ អ្នកស្ម័គ្រចិត្តប្រហែល ៤៥,០០០នាក់មកពីជុំវិញពិភពលោក ត្រូវបានគេរំពឹងថានឹងចូលរួម៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


