ព័ត៌មានជាតិ
ពលរដ្ឋស្រុកក្រូចឆ្មារនឹងទទួលបានផ្លូវ ៤ខ្សែ បន្ថែមទៀត ក្នុងពេលឆាប់ៗ
ត្បូងឃ្មុំ ៖ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ និងផ្លូវគ្រួសក្រហមចំនួន៤ខ្សែ នៅក្នុងសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ គេឃើញមានការរៀបចំដាក់ឲ្យដេញថ្លៃ ផ្លូវបេតុង និងផ្លូវគ្រួសក្រហម ទៅតាមនីតិវិធីយ៉ាងមានរបៀបវារៈ ក្នុងដំណើរការដូចសព្វមួយដង គ្មានភាពរញ៉េរញ៉ៃ តាមរយៈការរុញច្រានគ្នា គ្មានការឡាំប៉ា ខុសឯកតា គណនាកែទិន្នន័យខុសបច្ចេកទេសនោះទេ បរិយាកាសដ៏ស្អាតស្អំនេះ ប្រជាពលរដ្ឋគ្មានការសង្ស័យថា លទ្ធផលបានទៅក្រុមហ៊ុនដដែលៗ នោះទេ។

លោក សឺង គិរីវ៉ាន់ឌី នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានបញ្ជាក់ថា ផ្លូវទាំង ៤គម្រោង ខាងលើរួមមាន. ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ គម្រោងទី ១ ជួសជុលផ្លូវគ្រួសក្រហមប្រវែង ២,០៥ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញតម្លៃជិត១៧៤លានរៀល គម្រោងទី២ ផ្លូវបេតុងអាមេ ប្រវែង ០,២ គីឡូម៉ែត្រ ទទឹង ៤ ម៉ែត្រ តម្លៃដាក់ឲ្យដេញជិត ១១៩លានរៀល គម្រោងទី ៣ របស់ឃុំប៉ឺស១ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,២៣៥ គីឡូម៉ែត្រ ទទឹងប្រវែង ៤ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ជិត១២៧លានរៀល និងគម្រោងទី៤ របស់ឃុំប៉ឹស១ ដែរ សាងសង់ផ្លូវគ្រួសធម្មជាតិប្រវែង ១,៥ គីឡូម៉ែត្រ ទទឹង៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញតម្លៃជិត ១៥២លានរៀល លទ្ធផលជោគជ័យទាំង ៤គម្រោង បានទៅក្រុមហ៊ុន លន់ រិទ្ធី ដេញបានទាំងអស់តែម្ដង។

លោកនាយទីចាត់ការ ផែនការវិនិយោគខេត្តបានឲ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនប្រកួតប្រជែងមានចំនួន ១៥ក្រុមហ៊ុន ក្រោយបើកសំណើបានទៅក្រុមហ៊ុន លន់ រិទ្ធី ទាំង៤គម្រោង ដែលទទួលបានសិទ្ធិក្នុងការសាងសង់ តម្លៃសរុបដេញបានទាំង៤គម្រោងចំនួនទឹកប្រាក់៥៣៨លានរៀល។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ ប្រកបដោយបរិយាកាសល្អ មានការប្រកួតប្រជែង ច្បាស់លាស់ សង្ឃឹមថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវនេះនឹងមានគុណភាពល្អពិតប្រាកដ ព្រោះពេលសាងសង់ផ្លូវ ពួកគាត់ចូលរួមពិនិត្យបើត្រូវស្តង់ដារទើបពួកគាត់ទទួលយក បើធ្វើខុសបច្ចេកទេសពួកគាត់មិនទទួលយកទេ៕
ដោយ ៖ សាន វិឡែម







-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


