ព័ត៌មានជាតិ
កងកម្លាំងវិស្វកម្មលេខ៧១៦ ទទួលបានឱសថសម្រាប់សង្គ្រោះសុខភាពពីរដ្ឋបាលខេត្តមណ្ឌលគិរី
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កងកម្លាំងវិស្វកម្ម លេខ៧១៦ ដែលកំពុងបំពេញភារកិច្ចកសាងផ្លូវ ខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកអូររាំងដែលជាគម្រោង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវ៉ាតព្រំដែន» ទទួលបានចុះសួសុខទុកពីសំណាក់រដ្ឋបាលខេត្តមណ្ឌលគិរី។

ក្នុងការចុះសួសុខទុក្ខនេះដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តមណ្ឌលគិរី មន្ទីរសុខាភិបាល និងមន្រ្តីជាច្រើនអង្គភាពទៀត និងនាំយកសម្ភារៈនិងឱសថថ្នាំលាបស្បែកការពារមូស សត្វល្អិតសរុបចំនួន ២៩មុខ។

លោកស្រី វិន ស៉ីធួន អភិបាលរងខេត្តមណ្ឌលគិរីបានពាំនាំការផ្ញាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលជានិច្ចកាល លោក តែងតែគិតគូរចំពោះកងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចតាមព្រំដែន ជាពិសេស កងកម្លាំងវិស្វកម្ម ដែលកំពុងកសាងផ្លូវតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី។

លោកស្រី អភិបាលរងខេត្ត បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងវិស្វកម្ម ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារគ្រប់ឧបសគ្គ រួមចំណែកស្ថាបនាផ្លូវក្រវាត់ព្រំដែន ដែលជាផ្លូវយុទ្ធសាស្ត្រដ៏មានសារសំខាន់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកស្រី បានផ្តាំផ្ញើដល់កងកម្លាំងវិស្វកម្មទាំងអស់ ត្រូវថែទាំសុខភាពឲ្យបានល្អ ដែលបានចូលរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ជាមួយគ្នានេះផងដែរ លោក ឧត្តម សេនីយ៍ នង សុភក្រ្តា មេបញ្ជាការកងស្ថាបនា ថ្នល់លេខ ៧១៦ ក៏បានលើកឡើងនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ទាំងអស់ដែលតែងតែយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចុះមកសួរសុខទុក្ខ និងផ្តល់ឱសថមួយចំនួន ដល់កងកម្លាំងវិស្វកម្ម ដែលកំពុងបំពេញភារកិច្ចកសាងផ្លូវក្រវាត់ព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរីនាពេលនេះ៕
អត្ថបទ ៖ រៀម សុខហេង







-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


