Connect with us

ព័ត៌មានជាតិ

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

បានផុស

នៅ

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករា​ បាន​កំណត់​យក​មហាវិថី​ហ្សាលឌឺហ្គោលធ្វើជាផ្លូវគំរូ ដែល​មាន​បរិស្ថាន អនាម័យ សណ្ដាប់ធ្នាប់សាធារណៈ និងសោភ័ណ្ឌភាពល្អសម្រាប់មូលដ្ឋាន ខណ្ឌ៧មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ថេង សុថុល អភិបាល​នៃ​គណៈអភិបាល​ខណ្ឌ៧មករា ដឹកនាំ​មន្រ្តី​ក្រោម​ឱវាទ រៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋប្រុសស្រី ចំនួន១៣៣នាក់ ក្នុងភូមិសាស្ត្រខណ្ឌ៧មករា ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពសាធារណៈគំរូលេីកំណាត់ផ្លូវហ្សាលឌឺហ្គោល។

លោក ផុន ម៉េងហាក់ ជាពលរដ្ឋរស់នៅលើផ្លូវ ២១៧ (ហ្សាលឌឺហ្គោល) បាន​សាទរ​នឹងសម្តែងក្តីរីរាយ ហើយឆ្លៀតក្នុង​ឱកាស​នោះ ក៏​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ការ​កំណត់​យក​មហាវិថីហ្សាលឌឺហ្គោល នេះជាផ្លូវគំរូ ក្នុង​អំឡុង​ពេលការ​ជួសជុលការ៉ូឡាថ្មីនិងកាយផ្លូវដាក់លូ សូម​មន្ត្រី​ជំនាញ​ឱ្យ​យក​ចិត្តទុកដាក់ កាត់​បន្ថយនូវការរំខានការប្រកបមុខរបរ និងការចេញចូលផ្ទះរបស់ពួកគាត់។

ចំណែក​ឯ​លោកស្រី សៀវ ឡាង ម្នាក់​ទៀត​បាន​ចោទ​ជា​សំណួរ​ទៅ​កាន់ ​លោកអភិបាលថា «តើអាជ្ញាធរនឹងកំណត់​ព្រំ​ត្រឹម​ចំណុច​ណា​ដល់​ពួក​គាត់ ដែល​អាច​ឱ្យ​ពួក​គាត់​ប្រកប​អាជីវកម្មបាន?»។

លោក ថេង សុថុល អភិបាល អភិបាលខណ្ឌ៧មករាបានពន្យល់ បកស្រាយ​ជូន​ដល់​ពលរដ្ឋ​ឱ្យ​បាន​យល់ថា កំឡុងពេលជួសជុលកែលម្អកំណាត់ផ្លូវនេះ គឺ​អាជ្ញាធរ​បាន​យក​ចិត្ត​ទុកដាក់ខ្ពស់បំផុតពីផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋ ដោយការ​ជួសជុលក្នុងមួយថ្ងៃតែពីផ្ទះប៉ុណ្ណោះ ដោយរៀបនឹងកាយ ឡើងវិញភ្លាមៗ មិន​ប្រើពេលយូរប៉ះពាល់ដល់បងប្អូន ខាត​ពេល​ប្រកប​អាជីវកម្ម ឬ រស់​នៅ​ឡើយ។

លោកអភិបាល បញ្ជាក់ថា ការ៉ូឡាថ្មីនិង មានលាយពណ៌ឆ្នូតក្រហម កំណត់ព្រំរួចស្រាច ដោយពុំចាំបាច់បាញ់ថ្នាំកំណត់ព្រំនោះទេ សម្រាប់​ឱ្យ​បងប្អូនប្រជាពលរដ្ឋអាស្រ័យផល ។ ដោយកំឡុងពេលជួសជុលនឹងផ្លាស់ប្តូរ លោកអធិការរងទទួលផែនសណ្ដាប់ធ្នាប់ និងចាត់អោយកម្លាំងជួយសម្រួលចរាចរណ៍នៅកំណាត់ផ្លូវ ពេលដែលកំពុងតែមានការដ្ឋាន ដើម្បីជៀសវាងនិងកាត់បន្ថយការកកស្ទះលំហូរចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ។

ជាចុងក្រោយ អាជ្ញាធរខណ្ឌ៧មករា បានសំណូមពរដល់ប្រជាពលរដ្ឋរស់លើកំណាត់ផ្លូវ ២១៧ មេត្តាយោគយល់ នឹងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រកបទៅដោយរលូន ក្នុងការផ្លាស់ប្តូរការ៉ូឡានេះផងដែរ ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម