ព័ត៌មានជាតិ
ប្រធានសហគមន៍អ្នកក្រីក្រ ត្រូវគេវាយបែកក្បាលសន្លប់នៅនឹងកន្លែង ខណៈចូលឃាត់ជម្លោះ
ប្រធានសហគមន៍អ្នកក្រីក្រភូមិដើមស្លែង ត្រូវជនមិនស្គាល់មុខលបវាយពីក្រោយបណ្តាលឲ្យបែកក្បាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទីយប់កាលពីថ្ងៃទី២៣ ខែកុម្ភៈ នៅចំណុចភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីលោក នេត ឆាន់ ចៅរងទី១សង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា មុនពេលកើតហេតុ មានក្រុមក្មេងស្ទាវឈ្លោះប្រកែកគ្នាហើយអ្នកស្រី នូ សំអូន អាយុ៥៧ឆ្នាំ ដែលជាប្រធានសហគមន៍នឹងមានទីលំនៅចំណុចកើតហេតុ ក៏ចេញទៅឃាត់កុំឲ្យឈ្លោះគ្នា ក៏ត្រូវជនមិនស្គាល់យកដំបងវាយពីក្រោយបណ្តាលឲ្យបែកក្បាលដួលសន្លប់នៅនឹងកន្លែង ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរឲ្យយករថយន្តសង្គ្រោះទៅដឹកយកមកមន្ទីរពេទ្យបង្អែកច្បារអំពៅ ដើម្បីព្យាបាលរបួសភ្លាមៗ។

លោក នេត ឆាន់ បន្តថាតាមសាក្សីបាននិយាយប្រាប់សមត្ថកិច្ចថា ជនដែលលបវាយស្ត្រីជាប្រធានសហគមន៍នោះ គឺជាមនុស្សស្រីដែលមានលំនៅឋានមុខផ្ទះជនរងគ្រោះតែម្តង។ លោកចៅរងទី១បានបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះទៅធ្វើការអង្កេតរឿងរ៉ាវនេះ ដល់ចំណុចកើតហេតុ ដើម្បីតាមចាប់មុខសញ្ញា ដែលលបវាយស្ត្រីរងគ្រោះ ដើម្បីចាត់ការតាមផ្លូវច្បាប់មិនឲ្យរួចខ្លួនឡើយ។ ដោយឡែកតម្លៃព្យាបាលរបួស គឺលោកអភិបាលខណ្ឌច្បារអំពៅជាអ្នកចេញទាំងស្រុង៕
អត្ថបទ៖ នរា
សូមចុចអាន៖ ចូលលួចកាបូបលុយបានសម្រេចគេចខ្លួនមិនរួច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


