សេដ្ឋកិច្ច
អាមេរិកដកអាជ្ញាប័ណ្ណនាំចេញមួយចំនួន របស់ក្រុមហ៊ុនផ្សេងៗដែលផ្គត់ផ្គង់ក្រុមហ៊ុនចិន Huawei
សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បានប្រកាសដកហូតអាជ្ញាប័ណ្ណនាំចេញផ្សេងៗ របស់ក្រុមហ៊ុនមួយចំនួន ដែលដឹកជញ្ជូន ឬផ្គត់ផ្គង់ទំនិញបច្ចេកវិទ្យា ដូចជាបន្ទះឈីប ទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies ដែលរងទណ្ឌកម្មរបស់ក្រុងវ៉ាស៊ីនតោន។
ក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា៖ «យើងបានដកហូតអាជ្ញាប័ណ្ណមួយចំនួន ចំពោះការនាំចេញទំនិញទៅកាន់ក្រុមហ៊ុន Huawei»។

ក្រសួងមិនបានបញ្ជាក់ ថាតើក្រុមហ៊ុនណាមួយ ដែលខ្លួនបានដកអាជ្ញាប័ណ្ណនោះទេ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយស្រង់សម្ដីប្រភពដឹងច្បាស់លើបញ្ហានេះថា ការដកហូតអាជ្ញាប័ណ្ណនាំចេញរបស់ក្រុមហ៊ុនខ្លះ បានចូលជាធរមានភ្លាមៗ។
គួរគូសបញ្ជាក់ថា ចំណាត់ការរបស់អាមេរិកនាពេលនេះ ធ្វើឡើងក្រោយក្រុមហ៊ុន Huawei កាលពីខែមុន បានចេញលក់កុំព្យូទ័រយួរដៃ AI និង MateBook X Pro ដែលរត់បន្ទះឈីប Core Ultra 9 របស់ក្រុមហ៊ុនអាមេរិក Intel។ ការចេញលក់នេះ ធ្វើឱ្យមានការរិះគន់ពីសមាជិកសភាគណបក្សសាធារណរដ្ឋ ដែលនិយាយថា ក្រសួងពាណិជ្ជកម្មបើកដៃឱ្យក្រុមហ៊ុន Intel លក់បន្ទះឈីបទៅក្រុមហ៊ុន Huawei។

សមាជិកសភានៃសាធារណរដ្ឋនិយាយផងដែរថា ការរឹតត្បឹតការផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Huawei នឹងពង្រឹងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ការពារគំនិតនៃការបង្កើតថ្មីរបស់អាមេរិក និងកាត់បន្ថយសមត្ថភាពរបស់ចិនកុម្មុយនិស្តក្នុងការពន្លឿនបច្ចេកវិទ្យារបស់ខ្លួន។
ទោះបីជាវាអាស្រ័យលើប្រភេទអាជ្ញាប័ណ្ណដែលត្រូវដកហូតក៏ដោយ ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មអាមេរិក អាចប៉ះពាល់ដល់ក្រុមហ៊ុន Huawei ដែលនៅតែពឹងផ្អែកលើបន្ទះឈីបពីក្រុមហ៊ុន Intel។ មិនត្រឹមតែប៉ុណ្ណេះ វាអាចប៉ះពាល់ដល់ក្រុមហ៊ុនផ្គត់ផ្គង់សហរដ្ឋអាមេរិក ដែលធ្វើអាជីវកម្មជាមួយក្រុមហ៊ុនចិនមួយនេះ ផងដែរ។
គួរគូសបញ្ជាក់ថា ក្រុមហ៊ុន Huawei បានធ្លាក់ចូលនៅក្នុងបញ្ជីរឹតបន្តឹងពាណិជ្ជកម្មរបស់អាមេរិកក្នុងឆ្នាំ ២០១៩ ចំពេលមានការភ័យខ្លាចថា ក្រុមហ៊ុននេះអាចស៊ើបយកការណ៍លើជនជាតិអាមេរិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងធំរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការរារាំងចិនកុំឱ្យរុលរហ័សលើការអភិវឌ្ឍវិស័យយោធា។ ការស្ថិតនៅក្នុងបញ្ជីរឹតបណ្ដឹង មានន័យថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Huawei ត្រូវតែមានអាជ្ញាប័ណ្ណពិសេសមុនពេលដឹកជញ្ជូន ទោះបីជាអាជ្ញាប័ណ្ណបែបនេះពិបាកទទួលបានក៏ដោយ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


