សេដ្ឋកិច្ច
អាមេរិកវ៉ាដាច់ចិន ក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់
សហរដ្ឋអាមេរិក បានវ៉ាដាច់ប្រទេសចិន ដោយក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ប្រទេស អាល្លឺម៉ង់ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤ នេះ។ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយផ្អែកលើទិន្នន័យផ្លូវការពីការិយាល័យស្ថិតិអាល្លឺម៉ង់។

ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមីនា ពាណិជ្ជកម្មរបស់អាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិក ដែលរួមបញ្ជូលទាំងការនាំចេញ និងនាំចូល មានចំនួនសរុប ៦៣ ប៊ីលានអឺរ៉ូ (៦៨ ប៊ីលានដុល្លារ) ខណៈតួលេខពាណិជ្ជកម្មជាមួយចិន មានត្រឹមតែ ៦០ ប៊ីលានអឺរ៉ូប៉ុណ្ណោះ។
នៅឆ្នាំ ២០២៣ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់ ដោយបន្តដំណែងនេះ ៨ ឆ្នាំជាប់ៗគ្នា ក្នុងតម្លៃពាណិជ្ជកម្មឈានរហូតដល់ ២៥៣ ប៊ីលានអឺរ៉ុប ដោយច្រើនជាងពាណិជ្ជកម្មអាមេរិក-អាល្លឺម៉ង់ ២-៣ រយលានប៉ុណ្ណោះ។
សេដ្ឋវិទូរបស់ក្រុមហ៊ុនធនាគារឯកជន Commerzbank លោក Vincent Stamer បាននិយាយដោយពន្យល់ពីរបត់ក្នុងត្រីមាសទី១នេះថា៖ «ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកឥឡូវនេះ បានកើនឡើងបន្ថែមទៀត ដោយសារតែសេដ្ឋកិច្ចដ៏រឹងមាំនៅទីនោះ ខណៈដែលការនាំចេញទៅ និងការនាំចូលពីប្រទេសចិន បានធ្លាក់ចុះ»។

លោកបន្តថា ការផ្លាស់ប្ដូររចនាសម្ព័ន្ធក៏ជាកត្តាមួយផងដែរ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ចិនកំពុងបង្កើនការផលិតទំនិញ ដែលខ្លួនធ្លាប់តែនាំចូលពីអាល្លឺម៉ង់ ដោយខ្លួនឯង។ លើសពីនេះ ក្រុមហ៊ុនអាល្លឺម៉ង់វិញ ក៏បង្កើនការផលិតក្នុងស្រុកកាន់តែខ្លាំងឡើង ជំនួសឱ្យការនាំចេញទំនិញពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិន»។
គួរគូសបញ្ជាក់ថា កន្លងមក ប្រទេសអាល្លឺម៉ង់បាននិយាយថា ខ្លួនចង់កាត់បន្ថយការពឹងអាស្រ័យលើពាណិជ្ជកម្មជាមួយចិន ដោយលើកឡើងពីភាពខុសប្លែកគ្នាផ្នែកនយោបាយ និងចោទប្រកាន់ទីក្រុងប៉េកាំង នៅក្នុងយុទ្ធសាស្ត្រចំពោះចិនរបស់ខ្លួន ដែលប្រកាសកាលពីឆ្នាំមុន ថា «អនុវត្តសកម្មភាពមិនយុត្តិធម៌» ផ្សេងៗ។ យ៉ាងណាមិញ គេមើលឃើញថា ទីក្រុងប៊ែកឡាំង មានភាពស្រពិចស្រពិលលើជំហានគោលនយោបាយ ដើម្បីកាត់បន្ថយការពឹងអាស្រ័យលើចិន។
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិករួមចំណែកប្រហែល ១០ ភាគរយ ក្នុងការនាំចេញទំនិញរបស់អាល្លឺម៉ង់។ សេដ្ឋវិទូមកពីវិទ្យាស្ថានសេដ្ឋកិច្ចអាល្លឺម៉ង់ IW លោក Juergen Matthes បាននិយាយថាបាននិយាយថា ភាគហ៊ុនរបស់ប្រទេសចិន បានធ្លាក់ចុះតិចជាង ៦ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន