ព័ត៌មានអន្ដរជាតិ
១០ប្រទេស ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនជាងគេឆ្នាំ២០២៤
ចាប់តាំងពីបង្កើតឡើងមកនៅក្នុងឆ្នាំ១៩៤៥ អង្គការ UNESCO បានទទួលស្គាល់នូវសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ១ ១៧២កន្លែង ដែលស្ថិតនៅក្នុងប្រទេសចំនួន ១៦៦។ ខាងក្រោមនេះគឺជាប្រទេសចំនួន១០ ដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនជាងគេ គិតត្រឹមឆ្នាំ២០២៤៖
១. ប្រទេសអ៊ីតាលី
នៅអ៊ីតាលី អង្គការ UNESCO បានរកឃើញសម្បត្តិបេតិកណ្ឌពិភពលោកចំនួន ៥៩កន្លែង។ បេតិកភណ្ឌដំបូងគេដែល UNESCO ទទួលស្គាល់នៅអ៊ីតាលី គឺជា បណ្ដុំនៃគំនូរចម្លាក់លើថ្មក្នុងតំបន់ Valcamonica នៅក្នុងឆ្នាំ១៩៧៩។

២. ប្រទេសចិន
ចិន បានចូលជាសមាជិកអនុសញ្ញាបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ១៩៨៥។ បច្ចុប្បន្ន សម្បតិ្តបេតិកភណ្ឌសរុបនៅចិន មានចំនួន ៥៧ កន្លែង ដោយក្នុងនោះមានដូចជា មហាកំផែងប្រទេសចិន រាជវាំង Forbidden City និងរូបសំណាកទ័ពចម្បាំង Terracotta ជាដើម។

៣. ប្រទេសអាល្លឺម៉ង់
អាល្លឺម៉ង់ ជាប្រទេសលំដាប់ទី៣ ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៥២កន្លែង។ ទីកន្លែងដែលគួរឲ្យកត់សម្គាល់និងទាក់ទាញមានដូចជា វិហារ Aachen Cathedral សារមន្ទីរ Museum Island និងអគារស្នាក់នៅ Wurzurg Residence ជាដើម។

៤. ប្រទេសបារាំង
ដូចគ្នាទៅនឹងអាល្លឺម៉ង់ បារាំងក៏មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៥២កន្លែងផងដែរ ដូចជា ប៉ម Eiffel Tower កោះ Mont-Saint-Michel និងរាជវាំង Versailles ជាដើម។

៥. ប្រទេសអេស្ប៉ាញ
សម្បត្តិបេតិកភណ្ឌពិភពលោកនៅអេស្ប៉ាញ មានចំនួន ៥០កន្លែងដូចជា រាជវាំង Alhambra វិហារ Sagrada Familia និងទីក្រុងបុរាណ Toledo។

៦. ប្រទេសឥណ្ឌា
អង្គការ UNESCO បានរកឃើញបេតិកភណ្ឌចំនួន ៤២កន្លែងនៅក្នុងប្រទេសឥណ្ឌា ដូចជា ចម្លាក់រូងថ្ម Ellora បណ្ដុំសំណង់ប្រាសាទ Mahabalipuram និងវិហារ Khajuraho។

៧. ប្រទេសម៉ិកស៊ិក
សម្បត្តិបេតិកភណ្ឌល្បីៗទាំង៣៥កន្លែងនៅប្រទេសម៉ិកស៊ិក មានដូចជា អគារ Chichén Itzá និងទីតាំងប្រវត្តិសាស្ត្រ San Juan Teotihuacán។

៨. ចក្រភពអង់គ្លេស
នៅចក្រភពអង់គ្លេស មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ៣៣កន្លែង ដូចជា គំនរសិលា Stonehenge រាជវាំង Blenheim ទីក្រុង Bath និងស្ពាន Forth Bridge។

៩. ប្រទេសរុស្ស៊ី
អង្គការ UNESCO បានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនៅរុស្ស៊ីចំនួន ៣១កន្លែង ដូចជា មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Saint Petersburg បឹង Baikal និងអគារបុរាណ Citadel។

១០. ប្រទេសអ៉ីរ៉ង់
អ៉ីរ៉ង់ មានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន ២៧ ដូចជា គំនូរចម្លាក់ថ្ម Persepolis និងទីក្រុងបុរាណ Isfahan ជាដើម៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


