Connect with us

ព័ត៌មានអន្ដរជាតិ

មហាសន្និបាតអង្គការសហប្រជាជាតិគាំទ្រប៉ាឡេស្ទីនចូលជាសមាជិកពេញលេញ

បានផុស

នៅ

មហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានគាំទ្រយ៉ាងលើសលប់ឲ្យប៉ាឡេស្ទីនក្លាយជាសមាជិកពេញសិទ្ធិរបស់ខ្លួន ដោយលើកឡើងថា ប៉ាឡេស្ទីនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួម ហើយថែមទាំងផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យអនុគ្រោះចំពោះដំណើរការមួយនេះ ។ ​នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មាន Reuters កាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតដោយមហាសន្និបាតដែលមានសមាជិក ១៩៣ រូបគឺជាការស្ទង់មតិជាសកលនៃការគាំទ្រឲ្យប៉ាឡេស្ទីនឲ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ហើយជាក់ស្ដែងវិធានការនេះទទួលបានប្រសិទ្ធភាព បើទោះជាសហរដ្ឋអាមេរិកបានបោះឆ្នោតវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីខែមុនក៏ដោយ ។

សេចក្ដីអនុម័តដំណោះស្រាយនៅពេលនេះមានសំឡេងគាំទ្រចំនួន ១៤៣ និង ៩ សំឡេងប្រឆាំង ក្នុងនោះរួមទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផងដែរ ខណៈពេលដែល ២៥ ប្រទេសបានអនុប្បវាទ ហើយយោងតាមសំឡេងគាំទ្រលើសលុបបែបនេះ ប៉ាឡេស្ទីនគួរតែត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថា ពាក្យស្នើសុំដើម្បីក្លាយជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវអនុម័តដោយក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ ខណៈសេចក្តីសម្រេចរបស់មហាសន្និបាតដែលបានអនុម័តកាលពីថ្ងៃសុក្រមិនបានផ្តល់សិទ្ធិឲ្យប៉ាឡេស្ទីនចូលជាសមាជិកអង្គការសហប្រជាជាតិពេញលេញទេ ប៉ុន្តែទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួម ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម