ជីវិតកម្សាន្ដ
ជនភៀសខ្លួនកូរ៉េខាងជើងម្នាក់ បង្ហាញខ្លួនលើកដំបូងក្នុងកម្មវិធី ‘Make Mate 1’ របស់ KBS2
កាលពីថ្ងៃទី១៥ ខែឧសភា កម្មវិធីរស់រានមានជីវិតតារាថ្មីរបស់ទូរទស្សន៍ KBS2 ‘Make Mate 1’ បានចាក់ផ្សាយវគ្គដំបូងរបស់ខ្លួនដោយណែនាំទស្សនិកជនពីបេក្ខជនវ័យក្មេងមកពីជុំវិញពិភពលោក ហើយក៏សង្ឃឹមថានឹងទទួលបានឱកាសនៅក្នុងវិស័យតារា K-Pop ។
នៅក្នុងវគ្គនេះ រឿងរ៉ាវរបស់បេក្ខជនវ័យក្មេងម្នាក់បានធ្វើឲ្យគ្រូបង្វឹក និងបេក្ខជនផ្សេងទៀតមានការភ្ញាក់ផ្អើរយ៉ាងខ្លាំង។ លោក Kim Hak Sung បានបង្ហើបថា លោកបានរត់ចោលស្រុកពីប្រទេសកូរ៉េខាងជើងក្នុងឆ្នាំ ២០១៧ នៅអាយុ ១៤ ឆ្នាំ។

បុរសជនជាតិកូរ៉េខាងជើងរូបនេះបាននិយាយថា “ក្តីបារម្ភធំបំផុតរបស់ខ្ញុំគឺរបៀបកែខ្លួនទៅនឹងសង្គមថ្មីនេះ ខ្ញុំបានមើលទូរទស្សន៍ជាច្រើនដើម្បីស្វែងយល់អំពីវប្បធម៌នៅទីនេះ ខ្ញុំបានឃើញ idols នៅលើកញ្ចក់ទូរទស្សន៍ ហើយពួកគេឡូយណាស់ ដែលខ្ញុំសុបិនចង់ក្លាយជាពួកគេ ។ មិនស្រួលក្នុងការចែករំលែកប្រវត្តិរបស់ខ្ញុំជាមួយមនុស្ស ប៉ុន្តែខ្ញុំមានអារម្មណ៍ថាប្រសិនបើខ្ញុំមិននិយាយអំពីវានៅទីនេះទេ ខ្ញុំនឹងមិនប្រឈមមុខនឹងវាទេ ហើយបន្តរត់គេចពីវា ដូច្នេះហើយខ្ញុំបានសម្រេចចិត្តបើកចិត្តឲ្យកាន់តែខ្លាំង”។
ក្រោយឮបែបនេះ គ្រូបង្វឹក Hanhae បានកត់សម្គាល់ថា “ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកសម្រាប់រឿងនោះ” ខណៈពេលដែលបេក្ខជនផ្សេងទៀតក៏បានបញ្ចេញមតិថា “វាពិតជាការសម្រេចចិត្តដ៏លំបាកមួយ។ វាពិតជាអស្ចារ្យណាស់ដែលគាត់មានភាពក្លាហាន” ។
នៅពេលសួរអំពីគោលដៅរបស់លោក Kim Hak Sung បានឆ្លើយថា “ខ្ញុំចង់ផ្តល់ក្តីសង្ឃឹមដល់អ្នកដែលអាចមានស្ថានភាពលំបាក ឬមិនអាចធ្វើអ្វីដែលពួកគេចង់ធ្វើ”។
អ្នកលេងអ៊ីនធឺណែត K-net ឬក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើន ក៏មានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញមុខអ្នករត់ចោលស្រុកកូរ៉េខាងជើងដំបូងគេក្នុងកម្មវិធីរស់រានមានជីវិតរបស់តារា ដោយបានសម្តែងការគាំទ្រចំពោះ Kim Hak Sung ។ អ្នកខ្លះបានបញ្ចេញមតិថា “នេះជាអនុស្សាវរីយ៍មួយកំឡុងពេលផលិត, មនុស្សតែងតែនិយាយថា ចុះយ៉ាងណាបើអ្នករត់ចោលស្រុកចេញមកក្នុងកម្មវិធីជាបេក្ខជន ហើយឥឡូវនេះវាក្លាយជាការពិត, គាត់ស៊ូទ្រាំខ្លាំងណាស់។ សង្ឃឹមថាគាត់ធ្វើវាបាន!, “វាល្អណាស់ដែលឃើញមានឱកាសកាន់តែច្រើនសម្រាប់មនុស្សពីស្ថានភាពផ្សេងៗគ្នា,គាត់ជាមនុស្សម្នាក់ក្នុងចំណោមពួកយើង! គាត់នឹងមិនចាំបាច់បំពេញកាតព្វកិច្ចយោធាទេ, ការចុះចាញ់ត្រូវតែជាការលំបាកដែលមិននឹកស្មានដល់ ប៉ុន្តែឥឡូវនេះគាត់កំពុងតាមសុបិនរបស់គាត់ នោះទាមទារភាពក្លាហានច្រើន និងច្រើនទៀត”។
ទន្ទឹមនឹងនេះដែរ ‘Make Mate 1’ របស់ KBS2 មានបេក្ខជនចំនួន៣៥ នាក់មកពីជុំវិញពិភពលោក។ កម្មវិធីនេះតម្រូវឲ្យបេក្ខជនធ្វើការរួមគ្នា និងកសាងមិត្តភាពជាមួយគ្នា ដើម្បីបង្កើតឆាកសុបិនរបស់ពួកគេទៅថ្ងៃអនាគត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូពេទ្យចេញវេជ្ជបញ្ជាថា Yoo Ah In មានជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ត្រូវប្រើគ្រឿងញៀនជាទម្លាប់

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន