សេដ្ឋកិច្ច
ធនាគារឡាវថា អតិផរណានឹងបន្តខ្ពស់ក្នុងអត្រា២ខ្ទង់នៅឆ្នាំ ២០២៤
ទេសាភិបាលធនាគារឡាវ (BOL) លោក Bounleua Sinxayvoravong បានថ្លែងកាលពីសប្ដាហ៍មុនថា អតិផរណារបស់ប្រទេសឡាវនឹងនៅតែបន្តខ្ពស់រហូតដល់ដំណាច់ឆ្នាំ ២០២៤ ដែលធ្វើឱ្យខ្លួនមិនអាចកាត់បន្ថយអត្រាអតិផរណាមកត្រឹមអត្រា១ខ្ទង់នៅក្នុងឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។

លោកថ្លែងបែបនេះ ក្នុងសម័យប្រជុំបំផុសគំនិតរបស់ BOL កាលពីថ្ងៃពុធ នៅទីក្រុងវៀងចន្ទន៍ អំពីយុទ្ធសាស្រ្តដោះស្រាយអតិផរណាខ្ពស់ថេររបស់ប្រទេស។ ការផ្តោតសំខាន់នៃការពិភាក្សានាពេលនោះ គឺដើម្បីកំណត់ពីមូលហេតុឫសគល់នៃអតិផរណាទាំងនៅក្នុងទីផ្សារពិភពលោក និងក្នុងស្រុក ហើយស្វែងរកដំណោះស្រាយសក្តានុពល ដើម្បីកាត់បន្ថយផលប៉ះពាល់របស់វា។
អត្រាអតិផរណាឡាវបានកើនឡើងកប់ពពក ៤១,២៦ ភាគរយនៅខែកុម្ភៈឆ្នាំ ២០២៣ ហើយបើទោះបីជាវាមានមាននិន្នាការធ្លាក់ចុះតាំងពីពេលនោះហើយក្ដី អតិផរណារបស់ប្រទេសនេះ នៅតែខ្ពស់ដោយឈរនៅអត្រា២ខ្ទង់ ២៤,៩២ ភាគរយ កាលពីខែមេសា ឆ្នាំនេះ។
កត្តាជាច្រើន បានរួមចំណែកដល់សម្ពាធអតិផរណានេះ រួមទាំងតម្លៃមិនថេរនៃប្រេងឥន្ធនៈ ឧស្ម័ន និងទំនិញនាំចូល។ ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណជាតិ ប្រាក់គីបឡាវ ធៀបនឹងប្រាក់បាតថៃ និងប្រាក់ដុល្លារអាមេរិក ធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ដោយធ្វើឱ្យឡាវពិបាកក្នុងការរក្សាតម្លៃទាបសម្រាប់ទំនិញនាំចូល។

ដើម្បីដោះស្រាយបញ្ហានេះ លោកទេសាភិបាល លោក Bounleua បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីមូលហេតុនៃអតិផរណា និងវិធានការនានាដែលរដ្ឋាភិបាលចាត់វិធានការដោះស្រាយ។
គួរគូសបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ BOL ធ្លាប់បានកំណត់គោលដៅកាត់បន្ថយអតិផរណាមកត្រឹម ៩ ភាគរយ។ កិច្ចខិតខំប្រឹងប្រែងផ្សេងៗរួមមានការជំរុញការអនុវត្តគោលនយោបាយរូបិយវត្ថុ ការបញ្ជូនប្រាក់ចំណូលនាំចេញទៅក្នុងប្រព័ន្ធធនាគារ និងការសម្របសម្រួលអត្រាប្តូរប្រាក់ជាមួយយន្តការទីផ្សារជាដើម។ យ៉ាងណាមិញ ទោះបីជាផែនការទាំងអស់បានកំណត់ហើយក្ដី គោលដៅនៃការទម្លាក់អតិផរណាឱ្យនៅក្រោម ១០ ភាគរយ នៅតែមិនបានសម្រេច៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


