សេដ្ឋកិច្ច
ម៉ាឡេស៊ីគ្រោងបណ្ដុះវិស្វករបន្ទះឈីបក្នុងស្រុករាប់ម៉ឺននាក់ ដើម្បីជំរុញប្រទេសក្លាយជាមជ្ឈមណ្ឌលបន្ទះឈីបពិភពលោក
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ីគ្រោងនឹងបណ្តុះបណ្តាលវិស្វករបន្ទះឈីបក្នុងស្រុកដែលមានជំនាញខ្ពស់ ចំនួន ៦០ ០០០ នាក់ ដើម្បីជួយជំរុញប្រទេសឱ្យសម្រេចបាននូវមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលបន្ទះឈីបមួយរបស់ពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។

ការប្រកាសរបស់លោក អាន់វ៉ា ធ្វើឡើងខណៈម៉ាឡេស៊ីកំពុងជំរុញវិស័យបន្ទះឈីប ដោយដាក់ខ្លួនឯងជាមជ្ឈមណ្ឌលអព្យាក្រឹតសម្រាប់ក្រុមហ៊ុនផលិតផ្សេងៗ ស្របពេលដែលក្រុមហ៊ុននានាលើពិភពលោកកំពុងធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ ក្រោមភាពតានតឹងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម ជាពិសេសការប្រកួតប្រជែងរវាងអាមេរិក និងចិន។
នៅក្រោមយុទ្ធសាស្រ្តបន្ទះឈីបជាតិ ដែលប្រកាសឡើងនៅថ្ងៃអង្គារ រដ្ឋាភិបាលម៉ាឡេស៊ីនឹងដាក់ចេញប្រាក់យ៉ាងតិច ២៥ ប៊ីលានរីងហ្គីត (៥,៣៣ ប៊ីលានដុល្លារ) ក្នុងរយៈពេលពី ៥-១០ ឆ្នាំខាងមុខ ដើម្បីជំរុញទេពកោសល្យ និងពង្រីកក្រុមហ៊ុនក្នុងស្រុក ជាមួយនឹងមូលនិធិដែលផ្តល់ដោយមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ប្រទេសផ្សេងៗ។
លោក អាន់វ៉ា ថ្លែងក្នុងពិព័រណ៍ពាណិជ្ជកម្មអាស៊ី ២០២៤ នៅទីក្រុងកូឡាឡាំពួរ ថា៖ «ចក្ខុវិស័យរបស់យើង គឺបង្កើតប្រព័ន្ធអេកូឡូស៊ីដែលជំរុញដោយក្រុមហ៊ុនម៉ាឡេស៊ី និងទេពកោសល្យលំដាប់ពិភពលោក ដើម្បីប្រកួតប្រជែងក្នុងតំបន់ និងទូទាំងពិភពលោកដោយផ្អែកលើការច្នៃប្រឌិត និងការបង្កើតថ្មី»។ លោកបន្តថា៖ «ថ្ងៃនេះ ខ្ញុំផ្តល់ជូនប្រទេសជាតិរបស់យើង ជាទីតាំងអព្យាក្រឹតបំផុត និងមិនចូលបក្សសម្ព័ន្ធសម្រាប់ផលិតកម្មបន្ទះឈីប ដើម្បីជួយកសាងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល ដែលមានសុវត្ថិភាព និងធន់ជាងមុន»។

យុទ្ធសាស្ត្រនេះ មានគោលបំណងបណ្តុះបណ្តាលមនុស្ស ៦០ ០០០ នាក់ ក្នុងមុខងារផ្សេងៗនៃការផលិតបន្ទះឈីប រាប់តាំងពីការរចនា ការវេចខ្ចប់ រហូតដល់ការធ្វើតេស្ត។
គេមើលឃើញថា ការមានវិស្វករក្នុងស្រុកដែលមានជំនាញកាន់តែច្រើន គឺជារឿងសំខាន់ ប្រសិនបើម៉ាឡេស៊ីចង់ទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោក។ យោងតាមយុទ្ធសាស្ត្រថ្មី រដ្ឋាភិបាលមានបំណងទាក់ទាញការវិនិយោគចំនួន ៥០០ ប៊ីលានរីងហ្គីត តាមរយៈការវិនិយោគផ្ទាល់ក្នុងស្រុក (DDI) និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ យុទ្ធសាស្រ្តដដែល ក៏នឹងគាំទ្រវិស្វករក្នុងស្រុក ដើម្បីបង្កើតកម្មសិទ្ធិបញ្ញាក្នុងទម្រង់នៃការរចនាបន្ទះឈីបផងដែរ។
ការជំរុញទៅមុខរបស់ម៉ាឡេស៊ីក្នុងឧស្សាហកម្មបន្ទះឈីប បានចាប់ផ្តើមជាង៥ទសវត្សរ៍មុន។ ប្រទេសនេះផ្គត់ផ្គង់ប្រហែល ១៣ ភាគរយនៃការវេចខ្ចប់ សេវាកម្មដំឡើង និងសាកល្បងបន្ទះឈីបទូទាំងពិភពលោក។ នេះបើយោងតាមអាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ី៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៨ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


