កីឡា
មកដឹងពីប្រវត្តិ-រូបមន្តប្រកួតជើងឯកអឺរ៉ូ EURO
ព្រឹត្តិការណ៍បាល់ទាត់ជើងឯកអឺរ៉ូ UEFA Euro ជាកាប្រកួតលំដាប់ទី១ក្នុងទ្វីបអឺរ៉ុប តម្រូវឲ្យក្រុមទាំងអស់ក្នុងតំបន់អឺរ៉ុបចូលរួមធ្វើប្រកួតប្រជែងគ្នារៀងរាល់៤ឆ្នាំម្ដង ដើម្បីស្វែងរកជើងខ្លាំងប្រចាំទ្វីប។

ពានរង្វាន់ UEFA European Football Championship មានឈ្មោះកាត់ហៅថា UEFA Euro ជាការប្រកួតបាល់ទាត់ រៀបចំដោយសហភាពសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ ព្រឹត្តិការណ៍នេះជាការប្រកួតមានអ្នកទស្សនាច្រើនជាងគេលំដាប់ទី២ក្នុងពិភពលោក បន្ទាប់ពី FIFA World Cup។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០១៦ មានទស្សនិកជនទូទាំងពិភពលោកប្រហែល៦០០លាននាក់បានទស្សនា។ ការប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Euro ត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្តង គិតចាប់តាំងពីឆ្នាំ១៩៦០ ប៉ុន្តែលើកលែងតែឆ្នាំ២០២០ ត្រូវបានពន្យារពេល ហើយលើកមកធ្វើនៅឆ្នាំ២០២១ ដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែបានរក្សាឈ្មោះ UEFA Euro ឆ្នាំ២០២០ ដដែល។

ចាប់ផ្ដើមដំបូងនៅក្នុងឆ្នាំ១៨៨៣ កើតចេញពីការប្រកួតថ្នាក់តំបន់ប្រចាំឆ្នាំរវាងក្រុមជម្រើសជាតិទាំង៤ របស់ចក្រភពអង់គ្លេសគឺ អង់គ្លេស ស្កុតឡែន វែល និងអៀរឡង់ មុនពេលត្រូវបានផ្លាស់ប្ដូរជាការប្រកួតប្រចាំទ្វីបអឺរ៉ុប។ ការប្រកួតនេះត្រូវបានពង្រីកឲ្យមាន៨ក្រុមនៅក្នុងការប្រកួតឆ្នាំ១៩៨០ នៅពេលប្រទេសអុីតាលីធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងឆ្នាំ១៩៩៦ នៅពេលប្រទេសអង់គ្លេសធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍នេះត្រូវបានពង្រីកឲ្យមានក្រុមរហូតដល់១៦ចូលធ្វើការប្រកួតប្រជែង។ ក្នុងព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២០ ជាការប្រកួតដំបូងដែលប្រទេសចំនួន២ សហការគ្នាធ្វើជាសហម្ចាស់ផ្ទះគឺប្រទេសហូឡង់ និងបែលហ្ស៊ិក។

រូបមន្ដប្រកួតក្នុងពានរង្វាន់ UEFA EURO ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៧៦ មានក្រុមចំនួន៤ ចូលរួមហើយការប្រកួតធ្វើឡើងក្នុងវគ្គ៤ក្រុមចុងក្រោយតែម្ដង ក្នុងនោះក្រុមឈ្នះ២ក្រុមឡើងទៅផ្ដាច់ព្រ័ត្រ ក្រុមចាញ់២ក្រុមត្រូវប្រកួតយកលេខ៣។ នៅចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩២ ក្នុងការជុំចុងក្រោយមានការកែប្រែរូបមន្ដតម្រូវឲ្យមានក្រុមចំនួន៨ចូលរួម ហើយចែងចែកជា២ពូល ដោយក្រុមលេខ១និងលេខ២ ក្នុងពូលនីមួយៗបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ។
ដោយឡែកពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១២ ការប្រកួតជុំចុងក្រោយត្រូវពង្រីកឲ្យមានក្រុម១៦ មាន៤ពូល ក្រុមលេខ១និងលេខប្រចាំពូលនីមួយៗឡើងទៅវគ្គ៨ក្រុមចុងក្រោយ។ ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្នការប្រកួតជុំចុងក្រោយមានក្រុមចូលរួមរហូតដល់២៤ក្រុម ហើយបែងចែកជា៦ពូល ក្នុងនោះក្រុមលេខ១និងលេខ២ ប្រចាំពូលនីមួយៗនិងក្រុមលេខ៣ល្អបំផុតចំនូន៤ក្រុម ឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


