ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ត្រៀមផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងជើង ព្រោះរឿងបង្ហោះប៉េងប៉ោងសំរាម
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃទី៣ ខែមិថុនា នេះថា រដ្ឋាភិបាលក្រុងសេអ៊ូល នឹងផ្អាកកិច្ចព្រមព្រៀងយោធា ដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង កាលពីឆ្នាំ២០១៨កន្លងទៅ។ គម្រោងផ្អាកនេះ ធ្វើឡើងក្រោយមានកើតករណីបង្ហោះប៉េងប៉ោងមានភ្ជាប់ជាមួយសំរាម ចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង ជិត១សប្ដាហ៍កន្លងមកនេះ។

កូរ៉េខាងជើង បានបាញ់បង្ហោះប៉េងប៉ោងរាប់ម៉ឺនតាមខ្យល់ឆ្លងកាត់ព្រំដែន ដើម្បីទម្លាក់សំរាមឲ្យធ្លាក់ពាសពេញប្រទេសកូរ៉េខាងត្បូង។ ក្រុងសេអ៊ូល បានហៅទង្វើនេះថាជាការបង្ករឿង និងច្រានចោលការអះអាងរបស់កូរ៉េខាងជើង ដែលថា សកម្មជនកូរ៉េខាងត្បូងជាអ្នកបាញ់បង្ហោះប៉េងប៉ោងរំខានមុន។
ក្រុមប្រឹក្សាសន្ដិសុខជាតិកូរ៉េខាងត្បូង បានលើកឡើងថា ខ្លួននឹងលើកយកគម្រោងផ្អាកកិច្ចព្រមព្រៀងយោធានេះសម្រាប់ការអនុម័តដោយគណៈរដ្ឋមន្ត្រី នៅក្នុងការប្រជុំនៅថ្ងៃទី៤ ខែមិថុនា ស្អែកនេះ។
ការផ្អាកកិច្ចព្រមព្រៀងយោធា នឹងត្រួសត្រាយផ្លូវសម្រាប់កូរ៉េខាងត្បូង ក្នុងការធ្វើសមយុទ្ធនៅជិតព្រំដែនយោធាជាមួយកូរ៉េខាងជើង ហើយអាចត្រៀមចាត់វិធានការឲ្យបានគ្រប់គ្រាន់និងជាបន្ទាន់ ដើម្បីឆ្លើយតបនឹងការបង្ករឿងណាមួយដោយរដ្ឋាភិបាលក្រុងព្យុងយ៉ាង។

សូមបញ្ជាក់ថា គិតចាប់ពីយប់ថ្ងៃទី២៨ ខែឧសភា ដល់ព្រឹកថ្ងៃទី២ ខែមិថុនា កូរ៉េខាងជើង បានបង្ហោះសំរាមតាមរយៈប៉េងប៉ោងចំនួន ៣៥ ០០០ប៉េងប៉ោង ចូលកូរ៉េខាងត្បូង ហើយបើគិតជាទម្ងន់សំរាមស្មើនឹង ១៥តោន។ នៅលើប៉េងប៉ោងទាំងនោះមានខិត្តប័ណ្ណឃោសនាសរសើរពីរបបដឹកនាំដោយលោក គីម ជុងអ៊ុន ថង់ប្លាស្ទិកពោរពេញដោយសំរាម និងខ្លះទៀតជាលាមក។
កូរ៉េខាងជើង បាននិយាយថា ការបង្ហោះនេះ គឺជាការសងសឹកចំពោះយុទ្ធនាការឃោសនាដោយក្រុមអ្នករត់ចោលស្រុក និងសកម្មជនកូរ៉េខាងត្បូង តាមរយៈការបង្ហោះប៉េងប៉ោងចូលកូរ៉េខាងជើង ហើយនៅលើប៉េងប៉ោងមានខិត្តប័ណ្ណប្រឆាំងក្រុងព្យុងយ៉ាង ព្រមទាំងអាហារ ថ្នាំពេទ្យ ប្រាក់ និងបន្ទះ USB ផ្ទុកដោយភាពយន្ត និងវីដេអូចម្រៀង K-Pop៕
ដោយ៖ ឈាង
អានបន្ថែម៖ – កូរ៉េខាងជើង បង្ហោះប៉េងប៉ោងចងភ្ជាប់សំរាម និងលាមក ចូលកូរ៉េខាងត្បូង
– កូរ៉េខាងជើង នឹងឈប់បង្ហោះប៉េងប៉ោងចងភ្ជាប់សំរាម និងលាមក ចូលដីកូរ៉េខាងត្បូង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


