ព័ត៌មានជាតិ
កម្ពុជា-សិង្ហបុរី នឹងបន្តធ្វើកិច្ចសហប្រត្តិការកងទ័ពជើងទឹកទ្វេភាគី នៅឆ្នាំ ២០២៤
កម្ពុជានិងសិង្ហបុរី ដែលជាសមាជិកអាស៊ានដូចគ្នា បានកត់សម្គាល់ពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីស្ទើរគ្រប់វិស័យទាំងវិស័យស៊ីវិល រហូតដល់ផ្នែកយោធា ខណៈភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកនៅក្នុងឆ្នាំ ២០២៤ ដើម្បីពង្រឹងសន្តិសុខក្នុងតំបន់។
ការវាយតម្លៃនេះ ធ្វើឡើងតាមរយៈរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា និងលោក អឹង អេងហេន (Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ (កិច្ចសន្ទនាសាំងគ្រីឡា) កាលពីថ្ងៃទី ១ មិថុនា ឆ្នាំ ២០២៤ ដែលសិង្ហបុរីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។

បើតាមក្រសួងការពារជាតិ ក្នុងជំនួបនោះ លោក ទៀ សីហា បានលើកឡើងពីទំនងទំនាក់ទំនងកិច្ចសហការរវាងប្រទេសនិងផ្នែកកងទ័ពទាំងពីរ ដែលក្នុងនោះ ទាំងវិស័យស៊ីវិល និង យោធា ប្រទេសសិង្ហបុរីបានជួយបណ្ដុះបណ្ដាលធនធានបានយ៉ាងល្អ ខណៈកម្ពុជាបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពីសិក្ខាកាមដែលបានបញ្ចប់ការបណ្ដុះបណ្ដាលធនធានមនុស្សនៅសិង្ហបុរី ។
លោកបន្តថា ចូលមកដល់ឆ្នាំ២០២៤ នេះ បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ភាគីទាំងពីរនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹកទ្វេភាគីស្របពេលដែលកម្ពុជាបានបំពេញជំនាញលើវិស័យកងទ័ពជើងទឹក ។
លោកបានបញ្ជាក់បន្ថែមថា៖«ក្នុងឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សក្នុង ខ.ភ.ម ការធ្វើទំនើបកម្មលើរចនាសម្ព័ន្ធ និងជំនាញដល់កងទ័ព» ។

ជាការឆ្លើយតប លោក អឹង អេងហេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពជើងទឹកប្រទេសទាំងពីរ ដែលទៅថ្ងៃខាងមុខ ក៏នឹងផ្តោតការធ្វើលំហាត់សមយុទ្ធរួមគ្នា រវាងកងទ័ពជើងទឹកអាស៊ានផងដែរ ។
លោកបញ្ជាក់ថា៖«យើងនឹងធ្វើការរួមគ្នាដើម្បីសន្តិភាព ក្នុងតំបន់អាស៊ានរបស់យើង» ។
គួរជម្រាបថា កម្ពុជា-សិង្ហបុរី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍។
ការបង្ហាញជំហរនេះ ធ្វើឡើងតាមរយៈ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លី សៀន ឡុង ( Lee Hsien Loong) អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដែលទើបប្រកាសចុះចេញពីតំណែងថ្មីៗនេះ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅប្រទេសអូស្ត្រាលី កាលពីខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


