កីឡា
កីឡាករវ័យក្មេងបំផុត៥រូបបង្ហាញខ្លួនក្នុងប្រវត្តិសាស្ត្រពាន EURO
ព្រឹត្តិការណ៍បាល់ទាត់អឺរ៉ូ (EURO) ជាពានលំដាប់់ទី១ ប្រចាំទ្វីបអឺរ៉ុប ដែលធ្វើឡើងរាល់៤ឆ្នាំម្ដង តម្រូវឲ្យក្រុមជម្រើសជាតិទាំងអស់ប្រកួតប្រជែងគ្នា ប៉ុន្តែជម្រុះយកតែ២៤ក្រុមចុងក្រោយប៉ុណ្ណោះទៅជុំផ្តាច់ព្រ័ត្រ។ ថ្ងៃនេះសារព័ត៌មានកម្ពុជាថ្មី សូមណែនាំពីកីឡាករវ័យ៥រូបដែលបង្ហាញខ្លួនក្នុងពានរង្វាន់នេះ។

១. កីឡាករប៉ូឡូញ Kacper Kozlowski
Kacper ជាកីឡាករវ័យក្មេងជាងគេបំផុត បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អឺរ៉ូ ក្នុងវ័យ១៧ ឆ្នាំនិង២៤៦ថ្ងៃ។ ការបង្ហាញខ្លួនលើកដំបូង រូបគេត្រូវបានប្ដូរចូលនៅវគ្គទី២ នៅពេលប៉ូឡូញ ប្រកួតជាមួយ អេស្ប៉ាញ វគ្គសន្សំពិន្ទុក្នុងពូល កាលពីឆ្នាំ២០២០។

២. កីឡាករអង់គ្លេស Jude Bellingham
Jude Bellingham ជាកីឡាករវ័យក្មេងទី២ ក្នុងព្រឹត្តិការណ៍អឺរ៉ូ ស្ថិតក្នុងវ័យ១៧ឆ្នាំនិង៣៤៩ថ្ងៃ។ រូបគេត្រូវបានប្ដូរចូលនៅនាទីទី៨២ ក្នុងការប្រកួតបើកឆាករបស់អង់គ្លេសដែលបានឈ្នះ ក្រូអាត ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Wembley ឆ្នាំ២០២០។ រូបគេបានបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងរបស់មិត្តរួមជាតិក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតធំៗរបស់អង់គ្លេស។

៣. កីឡាករហុល្លង់ Jetro Willems
Jetro Willems ជាកីឡាករវ័យក្មេងទី៣ ក្នុងប្រវត្តិសាស្រ្ដពានរង្វាន់អឺរ៉ូ។ នៅឆ្នាំ២០១២ រូបគេបានបង្ហាញខ្លួនលើកដំបូងឲ្យក្រុមជម្រើសជាតិហុល្លង់ក្នុងការប្រកួតជាមួយ ដាណឺម៉ាក ក្នុងវ័យ១៨ឆ្នាំនិង៧១ថ្ងៃ។

៤. កីឡាករបែលហ្ស៊ិក Enzo Scifo
Enzo Scifo ជាកីឡាករវ័យក្មេងទី៤ ក្នុងប្រវត្តិសាស្រ្តអឺរ៉ូ។ រូបគេបានបង្ហាញខ្លួនដំបូងក្នុងព្រឹត្តិការណ៍អឺរ៉ូ ឆ្នាំ១៩៨៤ ត្រឹមវ័យ១៨ឆ្នាំ និង១១៥ថ្ងៃ វគ្គសន្សំពិន្ទុក្នុងពូលជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក។ ពេលនោះរូបគេបានជួយក្រុមបែលហ្ស៊ិក យកឈ្នះក្រុម យូហ្គោស្លាវី ក្នុងលទ្ធផល ២-០។

៥. កីឡាករអាល្លឺម៉ង់ Jamal Musiala
Jamal Musiala ជាកីឡាករវ័យក្មេងទី៥។ រូបគេបានបង្ហាញខ្លួនដំបូងជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងវ័យ១៨ឆ្នាំ និង១១៧ថ្ងៃ នៅពេលស្មើ ហុងគ្រី ២-២។ រូបគេបានក្លាយជាកីឡាករវ័យក្មេងបំផុតរបស់អាល្លឺម៉ង់ ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អឺរ៉ូ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


