កីឡា
ថ្ងៃនេះ ប៉ម Eiffel Tower បំពាក់កងកីឡាអូឡាំពិក ក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ២០២៤
អគារតំណាងប្រទេសបារាំង ឬហៅប៉ម Eiffel Tower ត្រូវបានដាក់តាំងបង្ហាញចិញ្ចៀន ឬកងកីឡាអូឡាំពិកនៅថ្ងៃសុក្រទី៧ ខែមិថុនានេះ ពោលគឺ៥០ថ្ងៃមុនពេលការប្រកួតចាប់ផ្តើមកីឡា អូឡាំពិក ប៉ារីស ឆ្នាំ២០២៤ ដែលបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ទើបចប់។
ដែកប្រវែង២៩ម៉ែត្រ (៩៥ហ្វីត) និងកម្ពស់១៥ម៉ែត្រ (៤៩ហ្វីត) នៃកងទាំង៥នឹងត្រូវតុបតែងជានិមិត្តរូបរបស់ទីក្រុងប៉ារីស ដើម្បីប្រារព្ធគម្រប់ពិធីរាប់ថយក្រោយ៥០ថ្ងៃ នៅថ្ងៃព្រហស្បតិ៍មុនពេលព្រឹត្តិការណ៍អូឡាំពិកចាប់ផ្តើម។ ទីតាំងនៅផ្នែកខាងត្បូង អាចមើលឃើញទន្លេសែន នៅកណ្តាលទីក្រុងប៉ារីស វានឹងអាចមើលឃើញពេញមួយរយៈពេលនៃការប្រកួតអូឡាំពិករដូវក្តៅនេះ។

អត្តពលិកជាង១ម៉ឺននាក់ គ្រោងនឹងចូលរួមក្នុងពិធីបើក ដោយចាប់ផ្តើមជាមួយនឹងក្បួនដង្ហែតាមដងទន្លេសែន ឆ្លងកាត់ទីក្រុងប៉ារីស។ ក្បួនដង្ហែនឹងបញ្ចប់ជាមួយនឹងពិធីបើកនៅពេលថ្ងៃលិចនៅថ្ងៃទី២៦ ខែកក្កដាក្នុងរដ្ឋធានីបារាំង។ ប៉ម Eiffel Tower ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់នៅក្នុងកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤។
ក្រុមហ៊ុន ArcelorMittal ដែលជាក្រុមហ៊ុនដែកថែប និងរ៉ែឈានមុខគេរបស់ពិភពលោក ថ្មីៗនេះបានធ្វើការសាកល្បងដោយជោគជ័យនូវចិញ្ចៀនអូឡាំពិក នៅឯកន្លែងឧស្សាហកម្មឯកជនមួយនៅភាគខាងកើតប្រទេសបារាំង។
ពួកគេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«ដំណើរការផលិតបានចាប់ផ្តើមនៅរោងចក្រ Chateauneuf និង Le Creusot របស់ ArcelorMittal ដែលជាកន្លែងដែលដែកសំណល់អេតចាយត្រូវបានរលាយ និងត្រូវបានរមូរជាមុន ដោយផ្តល់ប្រសិទ្ធភាពឱ្យដែកនោះមានជីវិតមួយផ្សេងទៀត»។

ជាមួយនឹងប្រវែង ២៩ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ ចិញ្ចៀនភ្ជាប់គ្នាត្រូវបានលើកឡើងដល់កម្ពស់ ១៥ម៉ែត្រ ដោយសាកល្បងដំណើរការស្ទូចដែលនឹងត្រូវបានប្រើដើម្បីលើកទៅកាន់ទីតាំងនៅលើប៉ម Eiffel Tower៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


