ព័ត៌មានជាតិ
ចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” បង្កប់អត្ថន័យជ្រាលជ្រៅពីសក្តានុពលបំរើសេដ្ឋកិច្ចថ្មី ច្រៀងដោយឧកញ៉ា សំ សុខនឿន
ចម្រៀងមួយបទក្រោមចំណងជើងថា “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ច្រៀងដោយឧកញ៉ាបណ្ឌិត សំ សុខនឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្កប់ដោយអត្ថន័យជ្រាលជ្រៅពីសក្តានុពលនៃព្រែកជីកប្រវត្តិសាស្ត្រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនមហាសាលដល់សង្គមជាតិ សេដ្ឋកិច្ចជាតិទាំងមូល។

ការផលិតវីដេអូបទចម្រៀងដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅក្នុងគោលបំណងបង្ហាញពីស្មារតីគាំទ្រយ៉ាងមុតមាំពេញទំហឹងនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។
បទចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” ត្រូវបានមហាជនមើលញើញថា បានបង្ហាញការគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងខ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញនូចផែនការសាងសង់ព្រែកជីកប្រវត្តិសាស្ត្រជាដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែមសម្រាប់កម្ពុជាក្នុងវិស័យនាវាចរណ៍ ភស្តុកម្ម និងដឹកជញ្ជូន។

បទចម្រៀងដ៏ពិសិដ្ឋមួយបទនេះ ក៏បង្ហាញពីអ្នកបន្តវេនដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលបានបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមានចលនាជាតិគាំទ្រយ៉ាងខ្លាំងខ្លាពីប្រជាជនកម្ពុជានៅគ្រប់ទិសទីផងដែរ។


សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


