កីឡា
អភិបាលក្រុងប៉ារីស សន្យាចុះហែលទឹកទន្លេសែនដើម្បីបញ្ជាក់ពីទឹកស្អាត
លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស តាមរយៈអ្នកនាំពាក្យនៃការិយាល័យរបស់លោកស្រីបាននិយាយកាលពីថ្ងៃសុក្រពីគម្រោងហែលទឹកទន្លេសែន (Seine) មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ ទំនងជាធ្វើនៅថ្ងៃទី៣០ ខែមិថុនានេះ។

លោកស្រី Hidalgo បានសន្យាថានឹងហែលទឹកនៅលើដងទន្លេរសែន មុនព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយអាចធ្វើឡើងនៅថ្ងៃទី២៣ ឬថ្ងៃទី៣០ ខែមិថុនា ដើម្បីជាសាក្ខីភាពនៃការបញ្ជាក់ថា ទឹកទន្លេសែន គឺអាចដាក់ឱ្យដំណើរប្រកួតបាន សម្រាប់ប្រភេទកីឡាហែលទឹក នៅអូឡាំពិកឆ្នាំ២០២៤។
អ្នកនាំពាក្យបានប្រាប់សារព័ត៌មាន Reuters ថា ៖«អភិបាលក្រុងបាននិយាយថាការហែលទឹកនឹងធ្វើឡើងនៅថ្ងៃទី២៣ ឬ ៣០ ខែមិថុនា អាស្រ័យលើអាកាសធាតុ និងស្ថានភាពទឹកទន្លេ។ វាប្រហែលជានៅថ្ងៃទី៣០ ខែមិថុនា»។
ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បានបង្កើនលំហូរទឹកទន្លេ ហើយក៏បង្ខំឱ្យក្រុមហែលទឹកបារាំងរៀបចំព្រឹត្តិការណ៍ហ្វឹកហាត់ឡើងវិញដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃចន្ទ។

ទីក្រុងប៉ារីសបាននឹងកំពុងសម្អាតទន្លេសែន ដើម្បីឱ្យមនុស្សអាចហែលទឹកបាន ដូចករណីនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ១៩០០ដែរ ប៉ុន្តែបញ្ហាលូទឹកកាលពីរដូវក្តៅមុននាំឱ្យមានការលុបចោលព្រឹត្តិការណ៍ហែលទឹកមុនអូឡាំពិក។
ជាមួយគ្នានេះផងដែរ ទីក្រុងប៉ារីសនឹងបង្ហាញលទ្ធផលដំបូងនៃការធ្វើតេស្តគុណភាពទឹកនៅសប្តាហ៍ក្រោយ។
កាលពីខែមុន ទីក្រុងនេះបានបង្ហាញជាផ្លូវការនូវអាងស្តុកទឹកដែលមានសមត្ថភាពផ្ទុកទឹកសំណល់បាន ៤៦,០០០ម៉ែត្រគូប ដើម្បីកាត់បន្ថយហានិភ័យនៃការបំពុលយ៉ាងសំខាន់នៅតំបន់ទន្លេសែន ដែលជាកន្លែងប្រកួតកីឡាហែលទឹក និងកីឡាទ្រីយ៉ាត្លុង នឹងធ្វើឡើងក្នុងអំឡុងការប្រកួតកីឡាប៉ារីសឆ្នាំ២០២៤៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


