Connect with us

កីឡា

អាល្លឺម៉ង់ជាក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រ EURO ច្រើនជាងគេ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​​ពាន​រង្វាន់អឺរ៉ូ (EURO) ខណៈ​​ព្រឹត្តិការណ៍​លើក​ទី​១៧​នឹង​ចាប់​ផ្តើម​បើក​ទំព័រ​ប្រវត្តិ​សាស្ត្រ​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២៤ ដែល​អាល្លឺម៉ង់​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមជម្រើសជាតិអាល្លឺម៉ង់​អាចចាត់ទុក​ជាក្រុមជោគជ័យ​បំផុត​ក្នុង​ពាន​រង្វាន់​អឺរ៉ូ បន្ទាប់ពី​បាន​ឡើងដល់វគ្គ​ផ្តាច់​ព្រ័ត្រ​ EURO​ ចំនួន៦លើក​ដែល​ច្រើនជាងគេ បើប្រៀបធៀបជាមួយក្រុមជម្រើសជាតិផ្សេងៗ។ ជាលទ្ធផល ពួកគេបានឈ្នះជើងឯកចំនួន៣លើក​គឺ​ឆ្នាំ១៩៧២ ១៩៨០ និង១៩៩៦ និងឈ្នះជើងឯករងចំនួន៣លើក​គឺ​ឆ្នាំ១៩៧៦ ១៩៩២​ និង​២០០៨។ ព្រឹត្តិការណ៍ EURO ឆ្នាំ២០២៤ អាល្លឺម៉ង់​ធ្វើជាម្ចាស់ផ្ទះ ដូច្នេះនេះជាឱកាស​​ដែល​ពួកគេក្នុងការស្វែងរកជើងឯក​ច្រើន​ជាង​គេ។

ព្រឹត្ដិការណ៍ EURO ឆ្នាំនេះ អាល្លឺម៉ង់ស្ថិតក្នុងពូល A រួមមាន​ស្កុតឡេន ហុងគ្រី និង​ស្វីស។ ក្រុម​អាល្លឺម៉ង់​ ដឹក​នាំ​​ដោយ​លោក​ Julian Nagelsmann ត្រៀម​ខ្លួនបានយ៉ាងល្អ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ធ្វើ​បាន​ល្អ​ទៀត។

កីឡាករទាំង២៣រូបរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់
អ្នកចាំទី
-Manuel Neuer
-Oliver Baumann
-Marc-Andre ter Stergen

ខ្សែការពារ
-Antonio Rudiger
-David Raum
-Jonathan Tah
-Joshua Kimmich
-Nico Schlotterbeck
-Waldermar Anton
-Maximilian Mittelstadt
-Benjamin Henrichs
-Robin Koch

ខ្សែបម្រើ
-Pascal Gross
-Toni Kroos
-Jamal Musiala
-Chris Fuhrich
-Florian Wirtz
-Leroy Sane
-ilKay Gundongan
-Robert Andrich
-Aleksander Pavlovic

ខ្សែប្រយុទ្ធ

-Kai Havertz
-Niclas Fullkrug
-Thomas Muller
-Maximilian Beier
-Deniz Undav

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម