កីឡា
មកស្គាល់ក្រុមជម្រើសជាតិជោគជ័យបំផុតក្នុងពានរង្វាន់ EURO
ពានរង្វាន់អឺរ៉ូគឺជាក្ដីស្រមៃរបស់ក្រុមជម្រើសជាតិ និងកីឡាករម្នាក់នៅទ្វីបអឺរ៉ុប ដែលតែងតែប្រាថ្នាចង់ឈ្នះជើងឯក។ យ៉ាងណាមិនមានក្រុមជម្រើសជាតិច្រើនទេដែលបានឈ្នះជើងឯក បន្ទាប់ពីពានរង្វាន់នេះបានចាប់ផ្តើមលើកទី១តាំងពី១៩៥៥។ ខាងក្រោមនេះជាក្រុមជម្រើសជាតិដែលបានឈ្នះពានរង្វាន់ EURO ច្រើនជាងគេ។

១.ក្រុមជម្រើសជាតិអាល្លឺម៉ង់
ក្រុមជម្រើសជាតិអាល្លឺម៉ង់ ធ្លាប់ឈ្នះជើងឯកអឺរ៉ូ៣លើកក្នុងឆ្នាំ១៩៧២ ១៩៨០ និង១៩៩៦ និងឈ្នះជើងឯករងចំនួន៣លើកគឺឆ្នាំ១៩៧៦ ១៩៩២ និង២០០៨។ ពួកគេជាក្រុមបាល់ទាត់នៅអឺរ៉ុបដែលជោគជ័យជាងគេ ក្រោយធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៦លើក។

២. ក្រុមជម្រើសជាតិអេស្ប៉ាញ
មិនខុសពីក្រុមជម្រើសជាតិអាល្លឺម៉ង់ទេ ក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់ឈ្នះជើងឯកអឺរ៉ូ៣លើកដែរគឺ ឆ្នាំ១៩៦៤ ២០០៨ និង២០១២ ប៉ុន្តែធ្លាប់ទទួលបានត្រឹមជើងឯករង១លើកគឺឆ្នាំ១៩៨៤។ ទោះបីឈ្នះជើងឯកទ្វីបអឺរ៉ុប៣លើកដូចអាល្លឺម៉ង់ ប៉ុន្តែក្រុមអេស្ប៉ាញធ្លាប់ឡើងដល់វគ្គផ្ដាច់ព្រ័ត្រតែ៤លើក។

៣. ក្រុមជម្រើសជាតិអុីតាលី
ក្រុមជម្រើសជាតិអុីតាលី ធ្លាប់ធ្លាប់ឈ្នះជើងឯកអឺរ៉ូ២លើកក្នុងឆ្នាំ១៩៦៨ និង២០២០ ឈ្នះជើងឯករង២លើកគឺឆ្នាំ២០០០និង២០១២។ ក្រុមជម្រើសជាតិអុីតាលីមានកំណត់ត្រាឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៤លើកដូចអេស្ប៉ាញដែរ។

៤. ក្រុមជម្រើសជាតិបារាំង
មិនខុសពីអុីតាលីទេ ក្រុមជម្រើសជាតិបារាំង ធ្លាប់ឈ្នះជើងឯកអឺរ៉ូ២លើកគឺឆ្នាំ១៩៨៤និង២០០០ ហើយធ្លាប់ទទួលបានជើងឯករង១លើកគឺឆ្នាំ២០១៦។ ក្រុមជម្រើសជាតិបារាំង បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៣លើក។

៥. ក្រុមជម្រើសជាតិរុស្សី
ក្រុមជម្រើសជាតិរុស្សី ធ្លាប់ឈ្នះជើងឯកអឺរ៉ូ១លើកក្នុងឆ្នាំ១៩៦០ ហើយឈ្នះជើងឯករង៣លើកគឺឆ្នាំ១៩៤៦ ១៩៧២ និង១៩៨៨។ រុស្សី បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ៤លើក ប៉ុន្តែឈ្នះជើងឯកតែ១ដងប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្រុមជម្រើសជាតិឆែក ព័រទុយហ្គាល់ ស្លូវាគី ហុល្លង់ ដាណឺម៉ាក់ និងក្រិក ធ្លាប់បានឈ្នះ១លើកដូចគ្នា៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


