ព័ត៌មានអន្ដរជាតិ
ប៉ូលិសចរាចរណ៍វៀតណាម ត្រូវយកលុយបានពីការផាកពិន័យ ទុកឲ្យក្រសួង
តាមរយៈសំណើច្បាប់របស់គណៈកម្មការរដ្ឋសភាជាតិវៀតណាម និងចុះផ្សាយដោយសាព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា, ឆាប់ៗនេះ ប៉ូលិសចរាចរណ៍ នឹងត្រូវយកប្រាក់ ដែលបានពីការផាកពិន័យអ្នកដំណើរទៅចូលក្រសួង ដើម្បីទុកទំនុកបម្រុងដល់ការធ្វើទំនើបកម្មកងកម្លាំង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Le Tan Toi ប្រធានគណកម្មាធិការការពារសន្តិសុខ បានគូសបញ្ជាក់កាលពីដើមសប្តាហ៍នេះថា សំណើនេះ នឹងត្រូវបានវាយតម្លៃដោយរដ្ឋសភា មុនពេលអនុម័ត នៅថ្ងៃទី២៦ខែមិថុនាខាងមុខ។
ការដែលមន្ត្រីប៉ូលិសចរាចរណ៍ទុកប្រាក់ពិន័យមួយចំនួនឲ្យក្រសួងមិនមែនជារឿងថ្មីទេ គ្រាន់តែលើកនេះ ប៉ូលិសនឹងត្រូវយកប្រាក់ទៅរក្សាទុកនៅក្រសួងច្រើនជាងមុនប៉ុណ្ណោះ។

តាមបទប្បញ្ញត្តិដែលមានស្រាប់ ការបែងចែកថវិការបស់ក្រសួងសន្តិសុខសាធារណៈ ត្រូវបានសម្រេចដោយរដ្ឋសភា ពោលគឺក្នុងនោះ ប្រាក់ពិន័យមួយផ្នែកត្រូវយកទៅប្រើប្រាស់ ដើម្បីធានាបាននូវការថែរក្សាសុវត្ថិភាពចរាចរណ៍កាន់តែប្រសើរឡើង ហើយភាគរយនៃប្រាក់ដែលរក្សាទុក នឹងអាស្រ័យលើតម្រូវការប្រចាំឆ្នាំ។
លោក Toi និយាយថា “ចំនួនទឹកប្រាក់នៃការផាកពិន័យដែលរក្សាទុក នឹងជួយឲ្យក្រសួងសន្តិសុខសាធារណៈ ចាប់ផ្តើមគម្រោងស្តីពីការផ្លាស់ប្តូរឌីជីថល វិនិយោគលើប្រព័ន្ធត្រួតពិនិត្យ និងឧបករណ៍ផ្សេងទៀត សម្របសម្រួលចរាចរណ៍ ដោះស្រាយការបំពានចរាចរណ៍ និងសាងសង់មជ្ឈមណ្ឌលទិន្នន័យ”។

សូមបញ្ជាក់ ចាប់ពីឆ្នាំ២០១៨ដល់២០២១ ប្រាក់ពិន័យដែលក្រសួងរក្សាទុកគឺ៧០% ប៉ុន្តែនៅឆ្នាំ២០២២និង២០២៣ ប្រាក់បានកើនឡើងដល់៧៩% ហើយចាប់ពីឆ្នាំ២០២៤ទៅ ប្រាក់ពិន័យដែលនឹងត្រូវរក្សាទុកដោយក្រសួងសន្តិសុខសាធារណៈ នឹងឈានដល់៨៥%៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កោះហៅមន្ត្រីនគរបាលចរាចរណ៍ពីររូបមកបញ្ឈរជើង រង់ចាំការសម្រេចពីឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


