សេដ្ឋកិច្ច
មុខរបរដាំដូងក្រអូប អាចរកប្រាក់ចំណូលខ្ទង់ ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ
កសិករមួយគ្រួសារ ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់យកមុខរបរដាំដូងក្រអូប និងបណ្ដុះពូជដូងលក់ អាចស្វែងរកប្រាក់ចំណូលប្រមាណជាង ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។

លោក ប៊ុត គឹមឆាយ អាយុ៣១ឆ្នាំ ជាម្ចាស់ចម្ការដូងក្រអូប ដែលគ្របដណ្តប់លើផ្ទៃដី៥០ហិកតា ស្ថិតនៅក្នុងភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រាប់ កម្ពុជាថ្មី ថា គ្រួសាររបស់លោកបានចាប់យកមុខរបរដាំដូងក្រអូបនេះ តាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ បើគិតមកទល់ពេលនេះ គឹមឆាយ ប្រាប់ឱ្យដឹងថា វាមានរយៈពេល ៣០មកហើយ។

ម្ចាស់ចម្ការរូបនេះ បានបន្ថែមទៀតថា មុខរបរដាំដូងក្រអូបក្នុងគ្រួសាររបស់លោក បើគិតចំណូលជាប្រចាំឆ្នាំ របរនេះអាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនដុល្លារ ពីការលក់ផ្លែដូងស្រស់ទៅកាន់ទីផ្សារក្នុងស្រុក ជាក់ស្ដែង គឹមឆាយ បានបញ្ជាក់ថា ក្នុងមួយឆ្នាំ លោកអាចលក់ចេញផ្លែដូងបានចំនួន ១២ ០០០ គ្រាប់ និងពូជដូង ប្រមាណជាង ១២ ០០០ដើម ដូចគ្នា ទៅកាន់ទីផ្សារក្នុងស្រុក។

គឹមឆាយ បានបញ្ជាក់ទៀតថា ចំពោះផែនការ និងការពង្រីកទីផ្សារនាំចេញទៅទីផ្សារចិន ឬ ទីផ្សារប្រទេសផ្សេងៗទៀត លោកនៅមិនទាន់មានគម្រោងនាំចេញនោះទេ នេះក៏ដោយសារតែការនាំចេញត្រូវផ្ដោតទៅលើស្ដង់ដាត្រឹមត្រូវ ទៅតាមទំហំនៃផ្លែដូងនីមួយៗ។ ដោយឡែក សម្រាប់ចម្ការដូងក្រអូប របស់លោកបច្ចុប្បន្ន ទើបតែអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែប៉ុណ្ណោះ។ លោកអះអាងថា ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក៏សឹងតែមិនទាន់នោះទេ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ចំការរូបនេះ។

សម្រាប់ការថែទាំវិញ គឹមឆាយ ប្រាប់ឱ្យដឹងថា ដំណាំដូងក្រអូប ជាប្រភេទដំណាំម្យ៉ាងដែលធន់នឹងអាកាសធាតុ ពិសេសជំងឺផ្សេងៗ បើទោះបីជាបច្ចប្បន្ននេះ មានការកើនឡើងកម្ដៅខ្លាំង តែដំណាំដូងរបស់លោកនៅតែទទួលបានផលគួរជាទីគាប់ចិត្ត ដោយគ្រាន់តែចំណាយទៅលើជី និងប្រព័ន្ធទឹកក្នុងចម្ការ ដូចជា៖ ការជីកប្រឡាយ ក្នុងបរិវេណចម្ការដូងទាំងមូល ជាដើម។

គឹមឆាយ បានបន្តទៀតថា បច្ចុប្បន្នចម្ការដូងក្រអូបរបស់លោក មានផ្ទៃដីដាំដុះ ប្រមាណ ៥០ហិកតា និងមានចំនួនដូងសរុប ប្រមាណជាង ២២ ០០០ដើម ក្នុងនោះ ប្រភេទដូងក្រអូបមានចំនួន ១ ៦០០ដើម និងប្រភេទដូង កប៉ាល់តឿ ៦ ពាន់ដើម ភាគច្រើនប្រភេទដូងទាំងនេះ សុទ្ធតែទទួលបានទិន្នផលខ្ពស់ ហើយក្នុងដូងមួយដើម អាចហុចផ្លែបានចន្លោះ ១០០ ទៅ១៥០ផ្លែ ជាប្រចាំ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


