Connect with us

ព័ត៌មានជាតិ

អៀរឡង់ នឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់ ដោយផ្តោតជាពិសេសលើកម្ពុជា

បានផុស

នៅ

ប្រទេសអៀរឡង់ នឹងពង្រឹងចំណងមិត្តភាពក្នុងតំបន់ ដោយផ្តោតជាពិសេសលើកម្ពុជា។ ការប្ដេជ្ញានេះ​ ធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា ក្នុងពេល លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឱ្យ លោកស្រី Deirdre Ní Fhallúin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអៀរឡង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូតបានកត់សម្គាល់ដោយក្តីពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអៀរឡង់ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងវិស័យដែលនាំមកនូវផលប្រយោជន៍រួម។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអៀរឡង់ ចំពោះជំនួយដ៏មានតម្លៃ ជាពិសេសលើវិស័យអប់រំ ការដោះមីន និងសុខាភិបាល។

លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអៀរឡង់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងតំបន់ ជាពិសេសប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់បន្ថែមទៀតថា វិស័យអប់រំជាសសរស្តម្ភសំខាន់នៃកម្មវិធីកិច្ចសហប្រតិបត្តិការរបស់អៀរឡង់  ដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម