ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ផ្ដើមសង់ជញ្ជាំងតាមបន្ទាត់ព្រំដែនជាមួយកូរ៉េខាងត្បូង
រដ្ឋាភិបាលក្រុងព្យុងយ៉ាង កំពុងសាងសង់ជញ្ជាំង និងជីកផ្លូវនៅតំបន់គ្មានយោធា តាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ទី១៥ ខែមិថុនា នេះ។

Yonhap បានរៀបរាប់ថា ការសាងសង់ កំពុងធ្វើឡើងកាលពីពេលថ្មីៗ ស្ថិតនៅចន្លោះភាគខាងជើងតំបន់គ្មានយោធា និងខ្សែបន្ទាត់ព្រំដែនយោធា ដែលខណ្ឌចែកកូរ៉េខាងទាំង២។ តំបន់គ្មានយោធានេះ មានបណ្ដោយប្រវែង ២៥០គីឡូម៉ែត្រ និងទទឹងប្រវែង ៤គីឡូម៉ែត្រ។ យ៉ាងណាមិញ ហេតុផលនៅពីក្រោយសំណង់ជញ្ជាំងព្រំដែននេះ ព្រមទាំងកម្ពស់ ក៏ដូចជាប្រវែងជញ្ជាំង នៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។
នៅដើមសប្ដាហ៍នេះ កូរ៉េខាងត្បូង បានបាញ់កាំភ្លើងព្រមាន ក្រោយពីមានទាហានកូរ៉េខាងជើងមួយចំនួន ដែលមានកាន់ឧបករណ៍សំណង់ ខ្លះប្រដាប់ដោយអាវុធខ្លី បានលួចឆ្លងដែនចូលក្នុងតំបន់គ្មានយោធារវាងប្រទេសទាំង២។ ទង្វើនេះ ត្រូវគេសង្ស័យថាអាចមានទំនាក់ទំនងជាមួយសំណង់ជញ្ជាំងព្រំដែន ដែលកូរ៉េខាងជើងកំពុងសាងសង់។
គួររំឭកថា ទំនាក់ទំនងកូរ៉េទាំង២ នៅតែស្ថិតនៅក្នុងភាពតានតឹងដដែល ខណៈកាលពីពេលថ្មីៗនេះ មានការបង្ហោះប៉េងប៉ោងសំរាមដាក់គ្នាទៅវិញទៅមករវាងសកម្មជនក្រុងសេអ៊ូល និងយោធាក្រុងព្យុងយ៉ាង។ បន្ថែមពីនេះ កូរ៉េខាងត្បូង ក៏មានការបើកឧបករណ៍បំពងសម្លេងខ្នាតធំ បន្ទាប់ពីសម្រេចផ្អាកកិច្ចព្រមព្រៀងព្រំដែនយោធាឆ្នាំ២០១៨ជាមួយកូរ៉េខាងជើង។ នៅតាមព្រំដែន គេសង្កេតឃើញមានការដាក់ពង្រាយទ័ពរាប់សិបពាន់នាក់ ក៏ដូចជាកាំភ្លើងធំជាច្រើន ដែលជាការបង្ហាញពីភាពថ្នាក់ថ្នាំងនឹងគ្នាមិនចេះស្រាក់ស្រាន្តរវាងរដ្ឋាភិបាលកូរ៉េទាំងសងខាង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


