កីឡា
ប៉ាឡេស្ទីន រំពឹងទទួលបានកាតពិសេសសម្រាប់ការចូលរួមអូឡាំពិកឆ្នាំ២០២៤
ប្រធានគណៈកម្មាធិការអូឡាំពិកប៉ាឡេស្ទីន លោក Jibril Rajoub កំពុងពឹងផ្អែកលើកាតពិសេសពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីចូលរួមក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងប៉ារីស ចំពេលមានសង្រ្គាមកំពុងបន្តនៅហ្គាហ្សា។
កាតពិសេសគឺជាផ្នែកមួយនៃច្បាប់សកលរបស់ IOC សម្រាប់សមាជិកជាគណៈកម្មាធិការជាតិអូឡាំពិកទាំងអស់ដែលមានវត្តមាននៅក្នុងហ្គេម។

លោក Jibril Rajoub បានប្រាប់សន្និសីទសារព័ត៌មានថា ៖«យើងមានអត្តពលិកម្នាក់ – ប្រភេទកីឡាតេក្វាន់ដូ ដែលមានសិទ្ធិរួចហើយ។ យើងនឹងមានយ៉ាងហោចណាស់ ៦-៨ អត្តពលិក បន្ថែមទៀត»។ លោកបាននិយាយថា អត្តពលិក ៣នាក់ទៀតទំនងជាមកពីតំបន់ហ្គាហ្សា ក្នុងនោះមានស្ត្រីម្នាក់ ឬពីរនាក់។
លោកបានបន្ថែមទៀតថា ៖«យើងមានឱកាសផ្សេងទៀតនៅក្នុងប្រភេទកីឡាយូដូ ប្រដាល់ លើកទម្ងន់ និងហែលទឹក។ ពួកគេទាំងអស់ឥឡូវនេះនៅក្រៅប្រទេសប៉ាឡេស្ទីន។ ពួកគេកំពុងហ្វឹកហាត់ជុំវិញពិភពលោក នៅក្នុងប្រទេសមួយចំនួនដែលបានទទួលយើងនាមជាភ្ញៀវ»។
លោក Rajoub បាននិយាយថា ចាប់តាំងពីការចាប់ផ្តើមជម្លោះកាលពីខែតុលា ឆ្នាំ២០២៣ អត្តពលិក អាជ្ញាកណ្តាល និងមន្ត្រីកីឡាជាង ៣០០នាក់ត្រូវបានសម្លាប់ ហើយទីលានកីឡាស្ទើរទាំងអស់នៅតំបន់ហ្គាហ្សាត្រូវបានបំផ្លាញ។

តាមការរាប់របស់អ៊ីស្រាអែល មនុស្សជាង ១,២០០នាក់ត្រូវបានសម្លាប់ និងជាង ២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់ ដែលបានបង្កឱ្យមានការសងសឹកយោធានៅក្នុងតំបន់ហ្គាហ្សា ហើយបានសម្លាប់មនុស្សជាង ៣៧,០០០នាក់ ពីចំនួនប្រជាជនប៉ាឡេស្ទីន។
លោក Rajoub បាននិយាយថា អត្តពលិកប៉ាឡេស្ទីនត្រូវបានផ្តល់ការគាំទ្រដោយរដ្ឋអារ៉ាប់រួម ទាំងគុយវ៉ែត កាតា លីប៊ី និងអេហ្ស៊ីប ក្នុងចំណោមប្រទេសដទៃទៀតដើម្បីអនុញ្ញាតឱ្យមានការហ្វឹកហាត់នៅក្នុងប្រទេសទាំងនោះ។
លោក Rajoub បាននិយាយថា ៖«នៅកីឡាអូឡាំពិក នាទីក្រុងប៉ារីស យើងនឹងមានវត្តមាន។ យើងនឹងតំណាងឱ្យប្រទេសប៉ាឡេស្ទីន នៅក្នុងព្រឹត្តិការណ៍ពិភពលោកដ៏អស្ចារ្យនេះ»៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


