ព័ត៌មានជាតិ
ក្រុមការងារ អ.ដ.ក. ត្រៀមចុះមូលដ្ឋានដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានលឿន
លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេសស្នូល ពិនិត្យលើការរៀបចំគម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះបានពិភាក្សាលើចំណុចសំខាន់ៗចំនួន ៥រួមមាន ១-ការកំណត់ទិសដៅយុទ្ធសាស្ត្រការងារក្នុងការអនុវត្តគម្រោង ២-ការៀបចំគម្រោងថវិកាសម្រាប់គាំទ្រដល់ការអនុវត្តគម្រោង ៣-ការរៀបចំផែនការសកម្មភាពការងារក្នុងការអនុវត្តគម្រោង ៤-ការធ្វើកិច្ចសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធដើម្បីគាំទ្រដល់ការអនុវត្តគម្រោង និង៥-ការរៀបចំយន្តការ និងរបៀបរបបការងារក្នុងការអនុវត្តគម្រោង។
ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រៅតែពីគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល និងតំបន់ជនជាតិដើមភាគតិច,គម្រោងឆ្ពោះទៅមូលដ្ឋានក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ក៏ជាគម្រោងសំខាន់មួយទៀតក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ។

គម្រោងទាំងនេះ ដែលគិតគូររៀបចំទ្បើងពីសំណាក់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដើម្បីអនុវត្តឱ្យបានជោគជ័យនូវវិធានការគន្លឹះរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការជំរុញ និងលើកកម្ពស់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេស វិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ជុំវិញរឿងនេះ សហភាពអង្គការសង្គមស៊ីវិល និងបណ្តាអង្គការ-សមាគម បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយន្តការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលបានដាក់ចេញក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ។ សហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា៖«ការបង្កើតឱ្យមាននូវ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺមានបេសកកម្មដោះស្រាយនូវវិវាទជាច្រើន មិនត្រឹមតែអាចកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ថែមទាំងជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋចំនេញពេលវេលា និងថវិកា»។
សូមជម្រាបថា កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ូច សោភ័ណ សមាជិក អ.ដ.ក. លោក យ៉ម ផារ៉ូត អគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជាច្រើនរូប។
ជាមួយគ្នានេះដែរ ដើម្បីមានភាពងាយស្រួលក្នុងការដាក់បណ្តឹងក្នុងក្របខ័ណ្ឌនៃ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ពលរដ្ឋអាចដាក់ពាក្យបណ្តឹងតាមរយៈក្រុមការងារទទួលពាក្យបណ្តឹង តាមលេខទូរស័ព្ទ 099 444 181 ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


