សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតឡានក្នុងស្រុកចិន ជំរុញឱ្យរដ្ឋាភិបាលសងសឹកចំណាត់ការអឺរ៉ុប ដោយបង្កើនពន្ធលើរថយន្តដូចគ្នា
កាសែតរដ្ឋចិន Global Times បានផ្សាយនៅថ្ងៃពុធនេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចិនផ្សេងៗ បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង សងសឹកចំពោះវិធានការរបស់សហភាពអឺរ៉ុបដែលដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិន ដោយការដំឡើងពន្ធដូចគ្នាលើរថយន្តស៊ីសាំងធំៗរបស់អឺរ៉ុប។ នេះបើតាមការចុះផ្សាយបន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Global Times ផ្សាយថា ការជំរុញរបស់បណ្ដាក្រុមហ៊ុនចិន ធ្វើឡើងក្នុងកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃអង្គារ ដែលមានការចូលរួមដោយក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ក្រុមហ៊ុនរថយន្តចិន ក៏ដូចជាក្រុមឧស្សាហកម្មផ្សេងៗ។
ការណ៍នេះ កើតឡើងក្រោយ Global Times បានរាយការណ៍ជាលើកដំបូងកាលពីចុងខែមុនថា មជ្ឈមណ្ឌលស្រាវជ្រាវរថយន្តមួយ ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន បានស្នើឱ្យមានការដំឡើងពន្ធនាំចូលលើរថយន្តដែលប្រើសាំងធំៗ ដល់ ២៥ ភាគរយ។ បច្ចុប្បន្ន ពន្ធនាំចូលរថយន្តរបស់ចិន គឺមានតែ ១៥ ភាគរយប៉ុណ្ណោះ។
ការវិវត្តចុងក្រោយនេះ កើតឡើងបន្ទាប់សហភាពអឺរ៉ុប កាលពីសប្ដាហ៍មុន បានប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីនាំចូលពីចិនរហូតដល់ជិត ៤០ ភាគរយ ដោយអះអាងថា ដើម្បីការពារទីផ្សារក្នុងស្រុក កាត់បន្ថយលំហូររថយន្តចិនលក់ក្នុងតម្លៃថោកនៅលើទីផ្សារអឺរ៉ុប។ ឆ្លើយតបនឹងការណ៍នេះ អាជ្ញាធរចិន កន្លងមកបានព្រមានពីវិធានការសងសឹកផ្សេងៗ ដែលអាចមាន តាមរយៈអត្ថបទវិចារណកថាផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

អ្នកវិភាគនិយាយថា ការយកពន្ធរបស់រដ្ឋាភិបាលចិន ទំនងជាប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខ្លាំងជាងគេ។ កន្លងមក ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់អាល្លឺម៉ង់ បានធ្វើយុទ្ធនាការប្រឆាំងនឹងវិធានការដំឡើងពន្ធរបស់អឺរ៉ុប មុនប្លុកនេះសម្រេច ដោយអាល្លឺម៉ង់ចង់រក្សាទីផ្សារផលិតផលរបស់ខ្លួននៅអឺរ៉ុប ខណៈដែលពួកគេសម្លឹងមើលដើម្បីរក្សាការចូលទៅកាន់ទីផ្សារប្រទេសចិន។
គេមិនដឹងថា ចិនអាចនឹងប្រកាសនូវចំណាត់ការវាយបករបស់ខ្លួននាពេលណានោះទេ។ ប៉ុន្តែកាលពីខែមុន Global Times បានផ្សាយបង្ហើបៗថា ក្រុមហ៊ុនចិនផ្សេងៗគ្រោងនឹងស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើផលិតផលសាច់ជ្រូកនៅអឺរ៉ុប ហើយកាលពីថ្ងៃចន្ទ ការណ៍នេះក៏កើតមានឡើងមែន។
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


