ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក រងគ្រោះដោយរលកកម្តៅនិងទឹកជំនន់ ផ្ទួនគ្នា
ប្រជាជនអាមេរិករាប់លាននាក់ទទួលរងនូវរលកកម្ដៅដ៏ក្ដៅគគុក ខណៈសីតុណ្ហភាពបានកើនឡើងខ្ពស់កាលពីថ្ងៃអាទិត្យ ខណៈប្រជាជនមួយផ្នែកទៀតត្រូវបានបង្ខំឲ្យជម្លៀសចេញ ហើយនៅតំបន់ភាគខាងលិច ក៏មានមនុស្សម្នាក់ស្លាប់ក្នុងទឹកជំនន់នៅរដ្ឋ South Dakota ផងដែរ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន AP នៅថ្ងៃទី ២៤ ខែ មិថុនា។

រលកកម្ដៅបានវាយលុកសហរដ្ឋអាមេរិកក្នុងរយៈប៉ុន្មានសប្តាហ៍នេះ ចាប់ពីតំបន់ពាក់កណ្តាលអាត្លង់ទិករហូតដល់រដ្ឋ Maine និងទូទាំងភាគខាងលិចរហូតដល់រដ្ឋកាលីហ្វ័រញ៉ា ខណៈនៅរដ្ឋOklahomaសីតុណ្ហភាពឡើងដល់ ៤១អង្សាសេកាលពីថ្ងៃអាទិត្យ។
យ៉ាងណា នៅតំបន់កណ្តាលភាគខាងលិច ដូចជា South Dakota, Iowa និង Minnesota បែរជាទឹកជំនន់វាយលុកទៅវិញ ខណៈនៅភាគពាយព្យនៃរដ្ឋ Iowa ទន្លេចំនួន ១៣ បានជន់លិចតំបន់នោះ ដែលជាទឹកជំនន់ឡើងផុតកម្រិតកំណត់ត្រាក្នុងឆ្នាំ ១៩៥៣ ទៅទៀត។ នៅភាគខាងជើងរដ្ឋ Iowa តំបន់តំនួន២១ រួមទាំង Sioux ផងដែរ ត្រូវប្រកាសអាសន្នគ្រោះទឹកជំនន់ ដោយមានប្រជាជនច្រើនជាង១,០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង។

មិនត្រឹមប៉ុណ្ណឹង ផ្នែកខ្លះនៃភាគខាងជើងរដ្ឋ Nebraska ភាគអាគ្នេយ៍នៃរដ្ឋ South Dakota ភាគខាងត្បូង Minnesota និងភាគពាយព្យនៃរដ្ឋ Iowa នឹងមានភ្លៀងធ្លាក់ខ្លាំងទៀតក្នុងសប្តាហ៍នេះ ហើយអាជ្ញាធរបានចេញបញ្ជាជម្លៀសប្រជាជនប្រហែល ៤,០០០ នាក់នៅក្នុងតំបន់នេះខ្លាចមានទឹកជំនន់កើតឡើងថែមទៀត។
គួរបញ្ជាក់ សហរដ្ឋអាមេរិកក៏មិនខុសពីប្រទេសចិនប៉ុន្មានដែរ ដោយតំបន់ខ្លះនៃប្រទេសទទួលរងរលកកម្ដៅវាយលុក ប៉ុន្តែតំបន់ខ្លះបែរជាជួបប្រទះបញ្ហាទឹកជំនន់វាយប្រហារទៅវិញ ខណៈបញ្ហាបម្រែបម្រួលអាកាសធាតុនេះពិភពលោកកំពុងតែព្រួយបារម្ភនិងរកវិធីទប់ស្កាត់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


