ជីវិតកម្សាន្ដ
លី អ៊ីវ៉ាធីណា ទម្លាយរឿងហួសចិត្ត ខណៈធ្លាប់មានគេរិះគន់កែបបូរមាត់ពីធំមកតូច
តារាចម្រៀងកូនកាត់ចិនកញ្ញា លី អ៉ីវ៉ាធីណា បានចេញមកទម្លាយរឿងរ៉ាវដ៏ហួសចិត្តអំឡុងពេលចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាលើកដំបូងដោយមានអ្នករិះគន់ថា នាងមានបបូរមាត់ធំ ខណៈក្រោយមកទៀតក៏មានគេនិយាយថា ខ្លួនចាយលុយដើម្បីកែបបូរមាត់ពីធំមកតូច។

ជាការកត់សម្គាល់ តារាចម្រៀងស្រីចេះពីរភាសារខ្មែរ-ចិន លី អ៉ីវ៉ាធីណា មួយរយៈចុងក្រោយនេះហាក់បាត់មុខពីសិល្បៈបន្ទាប់ពីនាងបានសាងកេរ្តិ៍ឈ្មោះលើវិថីចម្រៀងជាច្រើនឆ្នាំមកនោះ។ យ៉ាងមិញជារឿយៗគេក៏ឃើញកញ្ញា លី អ៊ីវ៉ាធីណា បានសម្តែងការនឹករលឹកដល់អ្នកគាំទ្រផងដែរ។
ដោយឡែកស្រាប់តែមុននេះកញ្ញា លី អ៉ីវ៉ាធីណា បានបង្ហើបរឿងដ៏ហួសចិត្តដូច្នេះថា «ពេលទើបប្រឡូកចូលសិល្បៈដំបូង រឿងដែរគេbully គឺថាមីមួយអ្នកចម្រៀងកាត់ចិននោះមិចមាត់ធំម៉្លេស ឃើញតែមាត់សោះហើយរំលងទៅ ១០ឆ្នាំជាងមុខមាត់យើងបានផ្លាស់ប្តូរស្អាតជាងមុនបន្តិចគេថាមីមួយនិងឥឡូវមាត់វាតូចស្អាតដោយសារវាទៅកែមាត់ហ្នឹង»។

តារាចម្រៀងកញ្ញា លី អ៉ីវ៉ាធីណា បានបញ្ជាប់បន្ថែមថា «ត្រង់ចំណុចនេះខ្ញុំចង់ប្រាប់ថា មាត់ខ្ញុំគឺនៅដដែលទេ អត់មានកាត់ចោលទៅណាទេ ធម្មជាតិម្តាយឲ្យមកប៉ុណ្ណាគឺនៅប៉ុណ្ណឹង»។ ជាមួយគ្នានេះ លី អ៊ីវ៉ាធីណាក៏
បានលើកឡើងទៀតថា នាងអត់ចូលចិត្តអ្នកនិយាយមិនពិតទេហើយបើនាងកែ និងទទួលស្គាល់តែនេះយើងអត់មានកែអី្វផង។

គួររម្លឹកថា បើទោះបីកន្លងមកតារាស្រីកញ្ញា លី អ៉ីវ៉ាធីណា បានឃ្លាតឆ្ងាយសិល្បៈមួយសន្ទុះក៏ពិតមែនតែសម្រាប់មហាជន និងអ្នកគាំទ្រនៅតែបង្ហាញការនឹករលឹកដោយចង់ឲ្យនាងបង្ហាញវត្តចេញបទចម្រៀងដូចគ្រាមុនៗដើម្បីបម្រើអារម្មណ៍ទស្សនិកជនផងដែរ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


