Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េ​ខាង​ជើង បាញ់​មីស៊ីល​សាកល្បង​លើក​ដំបូង​ក្នុង​ខែ​មិថុនា​នេះ តែ​បរាជ័យ

បានផុស

នៅ

នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​​ជើង បាន​បាញ់​សាកល្បង​​​មីស៊ីល​បាលិស្ទិក​១​គ្រាប់ សំដៅ​ចូល​ទៅ​​សមុទ្រ​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​កូរ៉េ។ យ៉ាង​ណា​មិញ​ ការ​បាញ់​​​នេះ មិន​បាន​​ទទួល​ជោគជ័យ​​​​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ នេះ​បើ​យោង​តាម​​ការ​ប្រកាស​​របស់​អគ្គសេនាធិការ​ចម្រុះ​របស់​កូរ៉េ​ខាង​​ត្បូង និង​ក្រុម​ឆ្មាំ​ការពារ​សមុទ្រ​​របស់​ជប៉ុន។

(រូបភាព៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បាញ់​មីស៊ីល​​​​ចេញ​ពី​ក្រុង​ព្យុងយ៉ាង​លើក​នេះ ធ្វើ​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​​ការ​ប្រារព្ធ​ខួប​លើក​ទី​៧៤ នៃ​ការ​ចាប់​ផ្ដើម​​សង្គ្រាម​កូរ៉េ និង​បន្ទាប់​ពី​​​កូរ៉េ​ខាង​ជើង បាន​រិះ​គន់​​​អំពី​ការ​​បញ្ជូន​នាវា​​ដឹក​យន្តហោះ​ចម្បាំង​​​របស់​សហរដ្ឋ​អាមេរិក ឲ្យ​ទៅ​ចូលរួម​​សមយុទ្ធ​​​ត្រី​ភាគី​ជាមួយ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន កាល​ពី​ចុង​សប្ដាហ៍​មុន។ កូរ៉េ​ខាង​ជើង បាន​ហៅ​សមយុទ្ធ​​នោះ​ថា​ជា “សកម្មភាព​បង្ក​រឿង”។

ក្រសួង​ការពារ​ជាតិ​​ជប៉ុន បាន​​ប្រាប់​ថា មីស៊ីល​ដែល​កូរ៉េ​ខាង​ជើង​បាញ់ បាន​ហោះ​នៅ​កម្ពស់​ប្រមាណ​ជា ១០០​គីឡូម៉ែត្រ​​​លើ​អាកាស ហើយ​ធ្វើ​ដំណើរ​បាន​ក្នុង​​រយៈ​ចម្ងាយ​​ជាង ២០០​គីឡូម៉ែត្រ។ ជប៉ុន ថា មីស៊ីល​នេះ​ទំនង​ជា​ប្រភេទ​មីស៊ីល​​ល្បឿន​លឿន​​ជាង​សម្លេង​ដែល​គេ​ហៅ​ថា មីស៊ីល Hypersonic។

ការ​​បាញ់​​តេស្ត​​​មីស៊ីល​លើក​មុន​របស់​កូរ៉េ​ខាង​ជើង ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា​កន្លង​ទៅ។

សូម​បញ្ជាក់​​ថា ទំនាក់ទំនង​កូរ៉េ​​ទាំង​២ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​តានតឹង​ដដែល បើ​​ទោះ​ជា​​​មាន​បទ​ឈប់​បាញ់​​ ដើម្បី​បញ្ចប់​ជម្លោះ​​ឆ្នាំ​១៩៥០-១៩៥៣​​ក៏​ដោយ។ កាល​ពី​ពេល​​ថ្មីៗ​នេះ មាន​ការ​បង្ហោះ​ប៉េងប៉ោង​សំរាម​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​សកម្មជន​​ក្រុង​សេអ៊ូល និង​​យោធា​​ក្រុង​ព្យុងយ៉ាង។ បន្ថែម​ពី​នេះ កូរ៉េ​ខាង​ត្បូង ក៏​មាន​ការ​​បើក​ឧបករណ៍​បំពង​សម្លេង​​ខ្នាត​ធំ បន្ទាប់​ពី​​សម្រេច​ផ្អាក​កិច្ច​ព្រមព្រៀង​ព្រំដែន​យោធា​ឆ្នាំ​២០១៨​ជាមួយ​កូរ៉េ​ខាង​ជើង។ នៅ​តាម​ព្រំដែន​​ គេ​សង្កេត​​ឃើញ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​​រាប់​សិប​ពាន់​នាក់ ក៏​ដូចជា​​កាំភ្លើង​ធំ​ជា​ច្រើន ដែល​ជា​​ការ​បង្ហាញ​ពី​ភាព​​ថ្នាំង​ថ្នាក់​នឹង​គ្នា​មិន​ចេះ​ស្រាក់ស្រាន្ត​រវាង​រដ្ឋាភិបាល​កូរ៉េ​​ទាំង​សងខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៨ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៥ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម