កីឡា
មិននឹកស្មានដល់ អូទ្រីស បានលេខ១ក្នុងពូល D ខណៈនេះរកឃើញ១១ក្រុមឡើងវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនៅពេលពួកគេយកចបានចំណាត់ថ្នាក់លេខ២ក្នុងពូល D បន្ទាប់ពីឈ្នះ២ប្រកួត និងចាញ់១ប្រកួតក្នុងវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ EURO ឆ្នាំ២០២៤ នៅប្រទេសអាល្លឺម៉ង់។

រហូតដល់ពេលនេះ រកឃើញ១១ក្រុមហើយបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈការប្រកួតសន្សំពិន្ទុក្នុងពូលនឹងត្រូវបញ្ចប់នៅយប់ថ្ងៃទី២៦ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
១-ម្ចាស់ផ្ទះអាល្លឺម៉ង់ ឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល A បន្ទាប់ពីពួកគេចប់វគ្គសន្សំពិន្ទុក្នុងពូលគឺ ឈ្នះ២ និងស្មើ១ មាន៧ពិន្ទុ តាមរយៈជ័យជម្នះទី១លើស្កុតឡែន ៥-១, ប្រកួតលើកទី២ឈ្នះហុងគ្រី ២-០ និងចុងក្រោយបានស្មើស្វីស ១-១។

២-ស្វីស បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ២ក្នុងពូល A បន្ទាប់ពីរកបាន៥ពិន្ទុ តាមរយៈការប្រកួតឈ្នះ១ និងស្មើ២ គឺឈ្នះ ហុងគ្រី ៣-១, ស្មើស្កុតឡែន ១-១ និងចុងក្រោយ ស្មើ ម្ចាស់ផ្ទះអាល្លឺម៉ង់ ១-១។

៣- អេស្ប៉ាញ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល B បន្ទាប់ពីឈ្នះ៣ប្រកួតជាប់គ្នា រកបាន៩ពិន្ទុ គឺឈ្នះក្រូអាត ៣-0, ឈ្នះអ៉ីតាលី ១-០ និងឈ្នះ អាល់បានី ១-០។

៤- អ៉ីតាលី បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ២នៅពូល B បន្ទាប់ពីរកបាន៤ពិន្ទុ ពីការឈ្នះ អាល់បានី ២-១ ស្មើក្រូអាត ១-១ និងចាញ់ អេស្ប៉ាញ ០-១។

៥- អង់គ្លេស បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ១ក្នុងពូល C បន្ទាប់ពីរកបាន៥ពិន្ទុតាមរយៈជ័យជម្នះលើ ស៊ែប៊ី ១-០, ស្មើដាណឺម៉ា ១-១ និងស្មើ ស្លូវេនី ០-០។

៦- ដាណឺម៉ាក បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ២ក្នុងពូល C បន្ទាប់ពីរកបាន៣ពិន្ទុ តាមរយៈលទ្ធផលស្មើ ស្លូវេនី ១-១, ស្មើអង់គ្លេស ១-១ និងស្មើ ស៊ែបី ០-០។

៧- ស្លូវេនី បានឡើងវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល C បន្ទាប់ពីរកបាន៣ពិន្ទុ តាមរយៈលទ្ធផលស្មើ ស្លូវេនី ១-១, ស្មើ ស៊ែប៊ី ១-១ និងស្មើ អង់គ្លេស ០-០។

៨- អូទ្រីស បានឡើងវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ១ក្នុងពូល D បន្ទាប់ពីរកបាន៦ពិន្ទុ តាមរយៈជ័យជម្នះលើ ប៉ូឡូញ ៣-១, ឈ្នះហូឡង់ ៣-២ និងចាញ់ បារាំង ០-១។

៩- បារាំង បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ២ក្នុងពូល D បន្ទាប់ពីរកបាន៥ពិន្ទុ តាមរយៈការឈ្នះអូទ្រីស ១-០, ស្មើ ហូឡង់ ០-០ និង ស្មើប៉ូឡូញ ១-១។

១០- ហូឡង់ បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ៣ល្អបំផុតក្នុងពូល D បន្ទាប់ពីរកបាន៤ពិន្ទុ តាមរយៈការឈ្នះ ប៉ូឡូញ ២-១, ស្មើបារាំង ០-០ និងចាញ់អូទ្រីស ២-៣។

១១- ព័រទុយហ្គាល់ បានឡើងវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ១ក្នុងពូល F បន្ទាប់ពីរកបាន៦ពិន្ទុ តាមរយៈជ័យជម្នះលើឆេក ២-១ និងឈ្នះតួកគី ៣-០។ ការប្រកួតចុងក្រោយ ព័រទុយហ្គាល់ ប៉ះហ្សកហ្ស៊ី នៅថ្ងៃទី២៦ ខែមិថុនា។

ដោយឡែកនៅពូល E នៅមិនទាន់រកឃើញក្រុមណាឡើងវគ្គ១៦ក្រុមចុងក្រោយទេ បន្ទាប់ពីក្រុមទាំង៤រកបាន៣ពិន្ទុដូចគ្នា តាមរយៈលទ្ធផលឈ្នះ១ប្រកួត និងចាញ់១ប្រកួតដូចគ្នា។ យប់នេះជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល E និង F ដើម្បីរកឲ្យឃើញ៥ក្រុមទៀតឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


