ព័ត៌មានជាតិ
ប្រឡាយធម្មជាតិចំនួន៣ ដែលប្រឈមនឹងកកស្ទះចរន្តទឹកហូរចេញត្រូវបានជីកស្តារ
កោះកុង ៖ ទីតាំងប្រឡាយធម្មជាតិចំនួន៣ក្នុងក្រុងខេមរភូមិន្ទ ត្រូវបានអាជ្ញាធរចុះជីកស្តារបើកមុខទឹក ក្រោយពិនិត្យឃើញថា ប្រឈមនឹងការកកស្ទះចរន្តបរិមាណទឹករដូវវស្សា។

ទីតាំងដែលអាជ្ញាធររំដោះទឹកចេញមិនបន្តជន់លិចផ្លូវ និងប្រជាពលរដ្ឋ គឺទី១ ស្ពានដូនទាវ ភូមិ១ សង្កាត់ស្មាច់មានជ័យ ទី២ ប្រឡាយធម្មជាតិក្បែរផ្លូវផ្ទះពេទ្យទូច ភូមិ៣ សង្កាត់សង្កាត់ស្មាច់មានជ័យ និងទី៣ ម្តុំក្បែរសាលាក្រុង សង្កាត់ស្ទឹងវែង។

លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា ៣ទៅ៤ថ្ងៃនេះ ទោះបីមានជាមានធាតុអាកាសភ្លៀងធ្លាក់ច្រើនយ៉ាងណា ក៏អាជ្ញាធរ និងក្រុមការងារចុះពិនិត្យ និងជីកកាយស្តារជាបណ្តោះអាសន្នសិននូវទីតាំងដែលពលរដ្ឋងាយនឹងលិចដោយសារជំនន់ទឹកភ្លៀង។

លោក ឈឹម ចិន ពន្យល់ដែរថា ប្រឡាយធម្មជាតិ៣ចំនួនខាងលើ ភាគច្រើនសំបូរទៅដោយសំរាមដែលកកស្ទះពេញប្រឡាយតែម្តង ដូច្នេះចាំបាច់ត្រូវជីកស្តារបើកមុខទឹកឱ្យវាហូរបានល្អចាក់ទៅសមុទ្រ ករណីមិនធ្វើបែបនេះលំនៅឋានពលរដ្ឋ ផ្លូវថ្នល់ និងសត្វចិញ្ចឹមនានាបន្តលិចលង់បន្ត ពេលមានភ្លៀងក្នុងបរិមាណច្រើន។

ទន្ទឹមនោះ អាជ្ញាធរក្រុងខេមរភូមិន្ទ ក៏ស្នើដល់ប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាលបណ្តាលកកស្ទះមាត់លូ ព្រមទាំងប្រឡាយធម្មជាតិផ្សេងៗ ខណៈអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធពិនិត្យលទ្ធភាពលើជាគម្រោងកសាងប្រព័ន្ធលូរំដោះទឹកពេលរដូវវស្សា។

អ្នកស្រី ចន្ទ្រា និងអ្នកស្រី ចែម៉ាប់ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ យល់ឃើញថា នៅពេលដែលបានអាជ្ញាធរ និងក្រុមការងារចុះពិនិត្យស្តារប្រឡាយបើកមុខទឹក សម្រួលដល់ចរន្តហូរបានល្អយ៉ាងដូច្នេះ ជារឿងដែលល្អហើយ។

ប៉ុន្តែពួកគាត់ស្នើសុំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ មេត្តាជួយពិនិត្យរាល់លទ្ធភាពដែលមានកសាងជាប្រឡាយលូរំដោះទឹកថ្មីបន្ថែម ដើម្បីបញ្ចៀសរងការជន់លិចដូចសព្វថ្ងៃនេះបន្តទៀត ព្រោះលំបាករស់នៅរកស៊ីទទួលទាន និងប៉ះពាល់ដល់សុខភាពស្ទើររៀងរាល់ឆ្នាំ។

តំណាងប្រជាពលរដ្ឋ ជឿជាក់ថា រាជរដ្ឋាភិបាល អាជ្ញាធរខេត្តកោះកុង មន្ទីរអង្គភាព ជុំវិញខេត្ត នឹងឯកភាពលើគម្រោងធ្វើហេដ្ឋារចនាសម្ព័ន្ធមានជាប្រឡាយលូរំដោះថ្មីធំទូលាយអាចបង្ហូរទឹកចេញបានល្អមិនកកស្ទះ។ ចំពោះការគ្រប់គ្រងសំរាម ទោះបីជាពួកគាត់វេចខ្ទប់ដាក់ទីខ្ពស់យ៉ាងណាក៏ទឹកឡើងលិចហូរពេញទីសាធារណៈដដែល៕
អត្ថបទ ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


