ជីវិតកម្សាន្ដ
តារាកូរ៉េម្នាក់ត្រូវគេសង្ស័យថា ស្លាប់ព្រោះតែប្តីបង្ខំឲ្យថតឃ្លិបអាសអាភាសជាមួយជនអនាថា
ករណីដ៏សោកសៅបំផុតរបស់ YouTuber ស្រីម្នាក់ និងជាតារាកូរ៉េខាងត្បូងអាយុ ៣២ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងទីក្រុង Incheon ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមបានរិះគន់សោកនាដកម្មនេះមុនពេលគាត់ស្លាប់ថា ប្តីរបស់នាងបង្កើតមាតិកាដើម្បីរកប្រាក់ ហើយបង្ខំឲ្យថតរឿងអាសអាភាសដ៏ចម្លែកជាមួយមនុស្សអនាថាដាក់លើវេបសាយ OnlyFans។
រាយការណ៍ពី News1 បានបញ្ចាក់ថា កាលពីថ្ងៃថ្ងៃទី ២៥ ខែមិថុនាថា ប៉ូលិសកូរ៉េបានបង្ហាញសាកសពរបស់ Lee Hae-eun ត្រូវបានគេរកឃើញនៅឯគេហដ្ឋានមួយនៅភាគខាងលិចនៃ Incheon ។ របាយការណ៍ស៊ើបអង្កេតរបស់មន្ត្រីបានរកឃើញថា វាមិនមែនជាអំពើឃាតកម្មនោះទេ។

ទោះបីជាយ៉ាងណា ដំណឹងនៃការស្លាប់របស់នាងបានធ្វើឲ្យមានការតក់ស្លុត។ ជាពិសេសនៅលើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ ដែលអ្នកលេងអ៊ីនធឺណេតបានរកឃើញថ្ងៃកំណើត និងឈ្មោះប្តីរបស់ YouTuber តាមរយៈគេហទំព័រអនឡាញ។ ដូច្នេះហើយអាចបញ្ជាក់បានថា អ្នកស្លាប់គឺជា YouTuber ដែលធ្លាប់ជាអតីតស្រីស្អាតមកពីក្រុមហ៊ុនរថយន្តល្បីៗមួយចំនួន។
Lee Hae-eun ធ្លាប់ជាម៉ូដែលឡាន មុនពេលប្រែក្លាយខ្លួនគាត់ទៅជា YouTuber ក្រោមឈ្មោះ Han Sun-Wol និងផលិតមាតិកាផ្តាច់មុខ ដើម្បីប្រមូលថ្លៃសមាជិកភាពតាមរយៈវេទិកាជាច្រើន។ បច្ចុប្បន្នគណនី Instagram និង X ត្រូវបានបិទ។ ដូចគ្នាដែរ វីដេអូទាំងអស់នៅលើប៉ុស្តិ៍ YouTube ត្រូវបានដកចេញដូចគ្នា។

យ៉ាងណាមិញ មុនពេលវីដេអូឃ្លិបនៅលើឆានែលត្រូវបានលុប អ្នកលេងអ៊ីនធឺណិតម្នាក់បានសម្ដែងការរំលែកទុក្ខរបស់គាត់នៅលើប៉ុស្តិ៍ និងបាននិយាយអំពីមូលហេតុនៃការស្លាប់។ រឿងនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ ដែលមានមនុស្សជាច្រើនជឿថា ស្ត្រី YouTubers ប្រហែលជាត្រូវបានបង្ខំឲ្យថតវីដេអូអាសអាភាសផ្សេងៗ ដូចជាការញ៉ាំអាហារឆ្កែ រួមភេទជាមួយជនអនាថា និងរួមភេទជាមួយមនុស្សជាច្រើន រហូតមកដល់ទីបំផុត នាងមិនអាចទ្រាំទ្រនឹងសម្ពាធបាន ហើយបញ្ចប់ជីវិតរបស់នាង៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កម្រឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ