ជីវិតកម្សាន្ដ
កម្រឃើញ Jun Ji Hyun នាំគ្រួសារទៅទស្សនាការប្រកួត Euro 2024
តារាសម្ដែងកូរ៉េខាងត្បូង Jun Ji Hyun និងជាតួឯកស្រីក្នុងរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” បានបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ Euro 2024 ជារូបភាពមួយកម្រឃើញ ខណៈដែលគេដឹងថាតារាស្រី K-drama រូបនេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តែជីវិតផ្ទាល់ខ្លួនកម្រមានអ្នកដឹងណាស់។

តារាសម្ដែងស្រីវ័យ ៤២ ឆ្នាំត្រូវបានគេប្រទះឃើញនៅក្នុងការបង្ហាញខ្លួនដ៏កម្រជាមួយក្រុមគ្រួសាររបស់នាង ដោយបានចូលរួមការប្រកួត Euro 2024 រវាងប្រទេសបារាំង និងហូឡង់ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ទី២២ មិថុនា។ ថ្វីដ្បិតតែនាងស្លៀកពាក់ធម្មតាក្នុងអាវខ្មៅ និងខោខ្លី ប៉ុន្តែនាងត្រូវបានអ្នកគាំទ្រមើលស្គាល់យ៉ាងរហ័សដោយសារតែរូបរាងក្នុងនាមជាតារាល្បីប្រចាំប្រទេសកូរ៉េខាងត្បូង។
លើសពីនេះ Jun Ji Hyun បានអមដំណើរដោយស្វាមីអ្នកជំនួញរបស់នាងឈ្មោះ Choi Joon Hyuk និងកូនប្រុសពីរនាក់គឺ Won Woo អាយុ៨ ឆ្នាំ និង Pyeong Woo អាយុ ៦ ឆ្នាំដែលស្ថិតក្នុងអាវក្រុមហូឡង់។ រូបថតជាច្រើនសន្លឹករបស់គ្រួសារបានផ្ទុះឡើង ដោយមានអ្នកលេងអ៊ីនធឺណេតជាច្រើន បានបញ្ចេញមតិថា ពួកគេស្អាតខ្លាំង ជាពិសេសក្មេងប្រុសដែលមានរូបរាងបែបអាស៊ី។
អ្នកប្រើអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិថា «ជាមួយឪពុកម្ដាយដែលមានមុខមាត់ល្អបែបនេះ វាមិនចម្លែកទេដែលកូនរបស់ពួកគេសង្ហា»។ អ្នកខ្លះថែមទាំងបានកត់សម្គាល់ថា កូណប្រុសច្បងមានមុខមាត់ស្រដៀងនឹង Ji Hyun ខណៈដែលកូនពៅកាត់តាមឪពុក។

នេះមិនមែនជាលើកទីមួយទេ ដែល Ji Hyun បង្ហាញពីការស្រឡាញ់កីឡាបាល់ទាត់។ កាលពីខែកក្កដាឆ្នាំមុន នាងត្រូវបានគេប្រទះឃើញសួរកីឡាករសញ្ជាតិន័រវេស និងតារាបាល់ទាត់ Manchester City Erling Haaland សម្រាប់ប័ណ្ណសម្គាល់ ដែលភាគច្រើនជាការកម្សាន្តរបស់ស្វាមីរបស់នាង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖លេចមុខ Fan Bingbing ទទួលទានអាហារពេលល្ងាចជាមួយគ្រួសារមហាសេដ្ឋី ម៉ាឡេស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


