ព័ត៌មានជាតិ
រដូវវស្សាឆ្នាំនេះ តំបន់ព្រែកប្រាអាចកាត់បន្ថយការលិចលង់មិនដូចឆ្នាំ២០២៣
តាមប្រភពពីលោក ពេញ សុចន្ទី សមាជិកក្រុមប្រឹក្សាសង្កាត់ព្រែកប្រា បានឲ្យដឹងថា រដូវវស្សាឆ្នាំនេះនៅក្នុងមូលដ្ឋានសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាចគេចផុតពីការលិចលង់ដោយជំនន់ទឹកភ្លៀងបានដោយសារតែមានប្រឡាយសម្រាប់បង្ហូទឹកចូលទៅក្នុងទន្លេបាសាក់។

លោក ពេញ សុចន្ទី បានបន្ថែមថា ឆ្នាំនេះអាជ្ញាធរអាចបញ្ចៀសទឹកចេញពីតំបន់ដែលធ្លាប់រងការលិចលង់ចូលទៅក្នុងព្រែក (ព្រែកប្រា)បន្ទាប់ពីអាជ្ញាធរជម្លៀសលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅលើព្រែកឲ្យទៅរស់នៅលើដីថ្មីស្របច្បាប់ ថែមទាំងមានបណ្តាញទឹកស្អាតបណ្តាញអគ្គិសនីរដ្ឋ មានផ្លូវថ្នល់សម្រាប់ធ្វើដំណើរទៀតផង។
លោកបន្តថា ពីមុនមកអាជ្ញាធរមិនអាចបញ្ចៀសទឹកឲ្យហូទៅព្រែកប្រាបាន ដោយសារតែប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ។ ហើយឆ្នាំនេះធានាថាអាចបញ្ចៀសការលិចលង់បានក៏ព្រោះតែមានព្រែកសម្រាប់បង្ហូរចូលទៅក្នុងទន្លេបាសាក់បាន។

ទាក់ទិនបញ្ហាជំនន់ទឹកភ្លៀងនេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា ឆ្នាំនេះតំបន់មួយចំនួនដែលស្ថិតនៅជាប់ ព្រែកប្រា ក្នុងនោះមានសង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មី អាចចៀសផុតពីការលិចលង់នារដូវវស្សារឆ្នាំនេះ ព្រោះមានព្រែកសម្រាប់បង្ហូរទឹកចូលទៅក្នុងទន្លេបាសាក់បាន។ ហើយក្នុងនោះក៏មានស្ថានីយ៍បូមទឹករបស់សាលារាជធានីសម្រាប់បូមជាប្រចាំរាល់ពេលមានការលិចលង់៕
អត្ថបទ៖ នរា




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


