ព័ត៌មានជាតិ
កម្ពុជាលែងត្រី និងបង្កង ១,៥ លានក្បាល នៅចំថ្ងៃ ទិវាមច្ឆជាតិ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៤ បានរៀបចំទិវាមច្ឆជាតិលើកទី ១៩ និងបានលែងត្រី និងវារីសត្វចំនួន ១,៥ លានក្បាល ចូលទៅក្នុងបឹងធំ ស្ថិតនៅភូមិកំពង់សំណាញ់ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ត្រីមេពូជ និងកូនត្រីដែលមាន ២០ប្រភេទ ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយត្រូវបានលែងចូលក្នុងបឹងធំនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅក្នុងពិធីទិវាមច្ឆជាតិ ០១ កក្ដដា ឆ្នាំ ២០២៤ ដោយសម្ដេចបានជំរុញឱ្យអាជ្ញាធរពង្រឹងការភិរក្សធនធានជលផល ព្រៃលិចទឹក និងបន្តលែកូនត្រី និងត្រីមេពូជទៅក្នុងជម្រកធម្មជាតិ។
សម្ដេចធិបតីក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ភេទ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា ក្រសួងបាននិងកំពុងចាត់វិធានការបទល្មើសនេសាទ និងការផលិតចែកចាយឧបករណ៍នេសាទខុសច្បាប់ និងជំរុញចលនាលែងត្រីមេពូជ និងត្រីរងគ្រោះថ្នាក់ចូលក្នុងដែនជម្រកធម្មជាតិវិញ។
លោករដ្ឋមន្ត្រីកសិកម្មបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កម្ពុជាប្រមូលផលត្រីទឹកសាបបានជាង ៤២ ម៉ឺនតោន (៤២៦ ០០០) មានការកើនឡើង ៥% បើធៀបនឹងឆ្នាំ ២០២២៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


