ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ចាប់ខ្លួនមនុស្ស១១នាក់ ដែលបំប៉ោងតម្លៃអង្ករ
មនុស្សចំនួន១១នាក់នៅមីយ៉ាន់ម៉ា ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការបំប៉ោងតម្លៃអង្ករ ខណៈរបបសឹកដែលក្ដោបអំណាចនៅក្នុងប្រទេសកំពុងជួបប្រទះនឹងបញ្ហាអស្ថិរភាពសេដ្ឋកិច្ច។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។

មន្ត្រីមីយ៉ាន់ម៉ា បានឲ្យដឹងថា អ្នកទាំង១១នាក់ដែលត្រូវចាប់ខ្លួន មានដូចជា ពាណិជ្ជករ មន្ត្រី និងអ្នកលក់រាយ ដែលបានបង្កើនតម្លៃអង្ករចន្លោះពី ៣១% ដល់ ៧០% លើសពីតម្លៃដែលរដ្ឋបានកំណត់។ ក្នុងចំណោមជនដែលត្រូវចាប់ខ្លួននោះ មានម្នាក់ជាជនជាតិជប៉ុន ហើយក៏ជានាយកប្រតិបត្តិក្រុមហ៊ុនផ្សារទំនើប Aeon Orange ផងដែរ។ លោកមានឈ្មោះថា Hiroshi Kasamatsu។ លោក Hiroshi រួមទាំងជនជាតិមីយ៉ាន់ម៉ា៣នាក់ទៀត ដែលជានាយកប្រតិបត្តិផ្សារទំនើបផងដែរនោះ ត្រូវបានឃាត់ខ្លួន ព្រោះតែលក់អង្ករនៅតម្លៃខ្ពស់ជាងការកំណត់ ដែលទង្វើនេះត្រូវរបបសឹកមីយ៉ាន់ម៉ាចាត់ទុកថាជាការធ្វើឲ្យសេដ្ឋកិច្ចមានភាពច្របូកច្របល់។
បើតាមម្ចាស់រោងកិនស្រូវម្នាក់នៅមីយ៉ាន់ម៉ា បានឲ្យដឹងថា ជំនួញជាច្រើននៅក្នុងវិស័យលក់ដូរស្រូវអង្ករ កំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ ដោយសារតែអត្រាប្ដូរប្រាក់បរទេស និងអត្រាប្ដូរប្រាក់នៅតាមទីផ្សារងងឹត មានភាពខុសគ្នាច្រើន។ ម្ចាស់រោងកិនស្រូវ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បាននិយាយទៀតថា “វាជាការខាតបង់សម្រាប់ពួកយើងដែលត្រូវលក់អង្ករ ក្នុងអត្រាស្ដង់ដាដែលបានកម្រិតដោយរដ្ឋាភិបាល”។
សូមបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មកម៉្លេះ ដែលបង្កជាការតវ៉ាប្រឆាំងទូទាំងប្រទេស ហើយបណ្ដាលឲ្យកើតមានជាជម្លោះប្រដាប់អាវុធថែមទៀតផង។ ភាពក្រីក្រនៅមីយ៉ាន់ម៉ា បានកើនឡើងខ្ពស់បំផុតជាងឆ្នាំណាណាទាំងអស់ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។
កាលពីខែមិថុនាកន្លងទៅ របបសឹកមីយ៉ាន់ម៉ា បានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ៣៥នាក់ ពាក់ព័ន្ធនឹងការជួញដូរមាស អត្រាប្ដូរប្រាក់ និងអចលនទ្រព្យ។ ការបង្ក្រាបនេះ ធ្វើឡើងដើម្បីស្ដារនូវស្ថិរភាពរូបិយប័ណ្ណក្នុងស្រុកដែលកំពុងមានភាពត្រដាបត្រដួសជាខ្លាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


