Connect with us

ព័ត៌មានអន្ដរជាតិ

រាប់ម៉ឺននាក់ ភៀស​ខ្លួន​ ខណៈ​កង​កម្លាំង​អ៊ីស្រាអែល​ វាយប្រហារ​ភាគ​ខាង​ត្បូង​តំបន់​ហ្គាហ្សា

បានផុស

នៅ

ក្រោយអ៊ីស្រាអែលចេញបញ្ជាជម្លៀស, ប្រជាជនប៉ាឡេស្ទីនប្រហែល ២៥០ ០០០នាក់បានភៀសខ្លួនចេញពីទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា ដោយខ្លះរត់គេចតាមរថយន្ត និងដោយថ្មើរជើង ចំណែកបុគ្គលិកពេទ្យ និងអ្នកជំងឺក៏បានចាកចេញពីមន្ទីរពេទ្យក្នុងតំបន់ផងដែរ ទោះបីជាអ៊ីស្រាអែលថា មិនចាំបាច់ដល់ថ្នាក់នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារពត៌មាន Reuters នៅថ្ងៃទី ០៣ ខែ មិថុនា​។

(រូបភាព៖ The India Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋយ៉ាងតិច៨នាក់ត្រូវបានសម្លាប់ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បើកការវាយប្រហារសងសឹកចំពោះការបាញ់រ៉ុកកែត និងគ្រាប់កាំភ្លើងត្បាល់ចំនួន ២០ គ្រាប់ចេញពីទីក្រុងធំលំដាប់ទី២របស់ហ្គាហ្សា ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ។

ទន្ទឹមនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឆ្លើយតបទៅនឹងបទបញ្ជាជម្លៀសចុងក្រោយបំផុតនេះថា នៅហ្គាហ្សា លែងមានកន្លែងណាមានសុវត្ថិភាពសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនទៀតហើយ ហើយអំពាវនាវឱ្យមានបទឈប់បាញ់មួយ ដើម្បីជួយប្រជាជនទាំងនេះ។

(រូបភាព៖ AP)

ដោយឡែក បើយោងតាមប្រភពប៉ាឡេស្ទីនក៏បានរាយការណ៍ផងដែរថា មនុស្សចំនួន ១០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅសង្កាត់ Zeitounភាគខាងកើតតំបន់ហ្គាហ្សា ហើយការប៉ះទង្គិចគ្នាក៏បន្តទៅក្នុងទីក្រុង Rafah ថែមទៀត៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម